PR

ចំនួននៃការកម្ម៉ង់មុន ហក់ឡើងខ្ពស់ធ្វើឲ្យស្តុក Pre-order អស់មុនកំណត់ និងការមកយក Galaxy Z Fold3 | Galaxy Z Flip3 5G ច្រើនហួសពីការរំពឹងទុក…!

BY
Liny Chan
September 9, 2021

(ភ្នំពេញ) ថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២១៖ ថាដូចទឹកបាក់ទំនប់អ៊ីចឹង…! លើកនេះគឺជាកំពូលជោគជ័យដ៏អស្ចារ្យ និងជាទីមោទនបំផុតមួយទៀតប្រចាំសករាជថ្មីឆ្នាំ 2021 នៃស្មាតហ្វូនអេក្រង់បត់ Galaxy Z Fold3 | Galaxy Z Flip3 5G របស់ក្រុមហ៊ុន សាមសុង ដែលបានបំបែកកំណត់ត្រាថ្មីនៃចំនួនកម្ម៉ង់មុនដ៏ច្រើនលើសលុប មិនថាប្រទេសកម្ពុជាក៏ដូចជាពិភពលោកផងដែរ…!

ដូចដែលអតិថិជន សាមសុង ទូទាំងប្រទេសបានដឹងហើយថាចាប់ពីថ្ងៃទី 03-09 ខែកញ្ញា ឆ្នាំ2021 នេះគឺជាពេលវេលាដែលអតិថិជនទាំងអស់ដែលបានធ្វើការកម្ម៉ង់ទិញទុកមុននូវ Galaxy Z Fold3 | Galaxy Z Flip3 5G អញ្ជើញមកយកទូរស័ព្ទ (Pick up) ដែលខ្លួនស្រឡាញ់ពេញបេះដូង…!

ប៉ុន្តែអ្វីដែលក្រុមហ៊ុន ដេប៉ូចែកចាយ និងហាងលក់ផលិតផល សាមសុង ផ្លូវការទូទាំងប្រទេសនឹកស្មានមិនដល់នោះគឺចំនួននៃការកម្ម៉ង់ទុកមុន និងចំនួនអតិថិជនដែលអញ្ជើញមកយកទូរស័ព្ទនៅតាមបណ្តាហាងចែកចាយផលិតផល សាមសុង ផ្លូវការទូទាំងរាជធានី ខេត្ត មានចំនួនច្រើន…ច្រើន…លើសលុបខ្លាំងមែនទែន…!

ក្រុមហ៊ុន សាមសុង ប្រចាំប្រទេសកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់អតិថិជនទាំងអស់ដែលស្រឡាញ់ និងតែងតែគាំទ្រគ្រប់ផលិតផលរបស់ សាមសុង ជាពិសេស Galaxy Z Fold3 | Galaxy Z Flip3 5G នាពេលនេះតែម្តង…!

ក្រុមហ៊ុន សាមសុង នឹងប្តេជ្ញាថា និងព្យាយាមឱ្យអស់ពីសមត្ថភាពក្នុងការផ្គត់ផ្គង់ឱ្យទាន់តម្រូវការយ៉ាងលឿនបំផុតតាមដែលអាចធ្វើទៅបានមិនឱ្យអតិថិជនទាំងអស់ទាស់ចិត្តឡើយ និងស្តាប់រាល់មតិយោបល់ពីអ្នកប្រើប្រាស់ផលិតផល សាមសុង ទាំងអស់ ដើម្បីយកមកអភិវឌ្ឍផលិតផល សេវាកម្ម និងបច្ចេកវិទ្យា ស្មាតហ្វូនឱ្យកាន់តែមានភាពល្អឥតខ្ចោះទៅតាមតម្រូវការ និងដើម្បីធ្វើឱ្យជីវិតកាន់តែមានភាពប្រសើរឡើងជានិច្ច។

សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញមកសាកសួរ ឬធ្វើតេស្តដោយផ្ទាល់នៅតាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ ដែលនៅជិតលោកអ្នកបំផុត ឬក៏អាចទំនាក់ទំនងសេវាបម្រើអតិថិជនឥតគិតថ្លៃតាមរយៈលេខទូរស័ព្ទ៖ 1800-203232 !

Share This Post: