PR

ASUS បើកបង្ហាញនូវស៊េរីកំព្យូទ័រយួរដៃសម្រាប់ Creator

BY
Liny Chan
September 12, 2021

ប្រព័ន្ធអេកូឡូស៊ីច្នៃប្រឌិតកម្រិតខ្ពស់មាននៅក្នុងកុំព្យូទ័រស៊េរីថ្មី ProArt Studiobook, Zenbook Pro និង Vivobook Pro ដែលសាកសមសម្រាប់ Creator គ្រប់កម្រិត។

ចំណុច​សំខាន់
•ឥឡូវនេះ ASUS ផ្តល់ជូននូវប្រព័ន្ធអេកូឡូស៊ីកម្រិតខ្ពស់នៃកុំព្យូទ័រយួរដៃសម្រាប់ Creator ដែលសមស្របសម្រាប់អ្នកជំនាញគ្រប់កម្រិតរួមទាំង Creator អាជីព កម្រិតខ្ពស់ និងធម្មតា
•កុំព្យូទ័រយួរដៃដ៏ល្អបំផុតរបស់យើងសម្រាប់ Creator ដែលមានអេក្រង់រហូតដល់ 16អ៉ីញ 4K OLED HDR 16:10
• ProArt Studiobook Pro 16 OLED គឺជា Studio laptop NVIDIA RTX ™ បំពាក់ដោយ AMD Ryzen™ ដំបូងគេលើពិភពលោក
•កុំព្យូទ័រយួរដៃសម្រាប់ Creator ដំបូងគេបង្អស់របស់ពិភពលោកដែលមានឧបករណ៍បញ្ជាវិល និងភ្ជាប់មកជាមួយ ASUS Dial, ម៉ូដែលដែលបានជ្រើសរើសរួមមាន ការជាវរហូតដល់ទៅ ៣ ខែទៅ Adobe® Creative Cloud
•ម៉ូឌែល Vivobook Pro ស៊េរីថ្មី 14X/16X OLED និងម៉ូដែល 14/15 OLED បំពេញតម្រូវការនៃរបៀបរស់នៅ និង ចំណង់ចំណូលចិត្តរបស់ Creator ជំនាន់ថ្មី

តៃប៉ិ, តៃវ៉ាន់, ថ្ងៃទី ២ ខែកញ្ញាឆ្នាំ ២០២១ – ថ្ងៃនេះ ASUS បានបង្ហាញកុំព្យូទ័រយួរដៃ ProArt Studiobook, Zenbook Pro និង Vivobook Pro ដែលជាប្រព័ន្ធអេកូឡូស៊ីទំនើបនៃកុំព្យូទ័រយួរដៃដែលផ្តល់នូវដំណើរការ និងលក្ខណៈសមស្របសម្រាប់ Creator គ្រប់កម្រិត រាប់ចាប់ពីអ្នកជំនាញ រហូតដល់អ្នកដែលចូលចិត្ត។

កុំព្យូទ័រយួរដៃ ProArt Studiobook បំពេញនូវតម្រូវការដំណើរការ និងស្ថេរភាពបានយ៉ាងល្អដល់ Creator អាជីព ដែលជាអ្នកដឹកនាំនិងជាអ្នកច្នៃប្រឌិតនៅក្នុងវិស័យច្នៃប្រឌិតនីមួយៗ មិនថា Creator ធ្វើការជាមួយមាតិកាសោតទស្សន៍ វិស្វកម្មឬវិទ្យាសាស្ត្រនោះទេ។ ZenBook Pro ដែលប្រកបដោយភាពច្នៃប្រឌិត និងទាន់សម័យ គឺផ្តោតលើ Creator កម្រិតខ្ពស់ដែលចូលចិត្តចល័តទីតាំងធ្វើការងារ ដែលកោតសរសើរចំពោះបច្ចេកវិទ្យាដំណើរការចុងក្រោយ: ពួកគេចំណាយពេលយ៉ាងមមាញឹកក្នុងការបង្កើតខ្លឹមសារនិងផលិតភាពនៅខាក្រៅ ដោយភាគច្រើនធ្វើការនៅទីតាំងជាច្រើនរួមមាន ស្ទូឌីយោ ការិយាល័យនិងកន្លែងសាធារណៈ។ ចំពោះស៊េរី Vivobook Pro ផ្តល់ជូននូវដំណើរការនិងលក្ខណៈពិសេសដ៏អស្ចារ្យសម្រាប់អ្នកដែលចង់ក្លាយជា Creator ដូចជា អ្នកមានឥទ្ធិពលក្នុងសង្គម (social influencers), អ្នកផ្សាយផ្ទាល់ហ្គេម (live-streamers), អ្នកថតវិដេអូ (vloggers), អ្នកសិល្បៈវ័យក្មេង,តន្ត្រីករវ័យក្មេង និងមនុស្សជាច្រើនទៀត ដែលចង់ធ្វើឱ្យខ្លួនឯងក្លាយជា Creator ដើម្បីស្វែងយល់ពីទេពកោសល្យរបស់ពួកគេ និងបង្ហាញពីខ្លួនឯង។

សេ៊រីកំព្យូទ័រយួរដៃរបស់ ASUS សម្រាប់ Creator មានលក្ខណៈពិសេសអស្ចារ្យអេក្រង់ 4K OLED HDR នៅក្នុងស៊េរីនីមួយៗ ជាមួយនឹង aspect-ratio 16:10 ដែលផ្តល់ផ្ទៃសម្រាប់ផ្ទុក ឬ ធ្វើការដែលមើលឃើញធំជាងមុន។ មិនតែប៉ុណ្ណោះ សេ៊រីកំព្យូទ័រយួរដៃទាំងបីនេះ រួមបញ្ចូលនូវអេក្រង់កុំព្យូទ័រយួរដៃ VESA DisplayHDR ™ 600 True Black ដំបូងបង្អស់របស់ពិភពលោក ហើយត្រូវបានក្រិតតាមខ្នាតរោងចក្រ ដើម្បីធានាបានភាពត្រឹមត្រូវនៃពណ៌ ដើម្បីបំពេញតាមស្តង់ដារ PANTONE® ដែលមានសុពលភាព ជាមួយវិញ្ញាបនប័ត្រផ្ទៀងផ្ទាត់ Calman Verified ASUS ដំបូងសម្រាប់ម៉ូដែល ProArt Studiobook ។ កម្រិតពណ៌ DCI-P3 ដែលមានគុណភាព ១០០% ផ្តល់ជូននូវពណ៌ច្បាស់បំផុត និងសម្រាប់ការការពារភ្នែកអតិបរមាក្នុងកំឡុងពេលច្នៃប្រឌិតរយៈពេលវែង។ លើសពីនេះ អេក្រង់ក៏មានវិញ្ញាបនប័ត្រ TÜV សម្រាប់ការថែរក្សាភ្នែកផងដែរ។

កម្មវិធីច្នៃប្រឌិតដែលពឹងផ្អែកលើក្រាហ្វិក ទាមទារដំណើរការក្រាហ្វិកដែលខ្លាំង ដូច្នេះ កុំព្យូទ័រយួរដៃសម្រាប់ Creator របស់ ASUS ដែលបានជ្រើសរើស គឺជាព្យូទ័រយួរដៃ NVIDIA® Studio។ កុំព្យូទ័រយួរដៃ NVIDIA Studio មានលក្ខណៈពិសេសដោយបំពាក់នូវ NVIDIA GeForce RTX ™ឬ NVIDIA RTX GPUs ដែលមានមុខងារតាមដានកាំរស្មីតាមពេលវេលាជាក់ស្តែង និងលក្ខណៈពិសេសបន្ថែមដោយបច្ចេកវិទ្យា​ AI។ គាំទ្រដោយកម្មវិធីបញ្ជា NVIDIA Studio ដែលផ្តល់នូវស្ថេរភាពលេចធ្លោ ការដំណើរការដ៏ល្អ ភាពជឿជាក់នៃភាពរឹងមាំនិងភាពស៊ីគ្នានៃកម្មវិធី software ជាអ្វីដែល Creator អាជីពចង់បាន។ GPUs ដែលមានល្អឥតខ្ចោះទាំងនេះ ត្រូវបានផ្សំជាមួយសមាសធាតុលំដាប់ខ្ពស់ ដើម្បីបង្កើតវេទិកាដែលអាចផ្តល់នូវដំណើរការដែលអ្នក Creator អាជីពទាំងអស់ត្រូវការ។

ការឌីហ្សាញ របស់កុំព្យូទ័រយួរដៃពីមុនៗ បានបង្ហាញនូវចំណុចដែល Creator ចង់បាន និងមិនពេញចិត្ត ដូច្នេះ ASUS បានសិក្សាពីតម្រូវការនិងការអនុវត្តជាក់ស្តែងរបស់ពួកគេដើម្បីណែនាំលក្ខណៈពិសេសថ្មី ដែលផ្តល់អត្ថប្រយោជន៍យ៉ាងពិតប្រាកដដល់ដំណើរការច្នៃប្រឌិត។ អ្នកប្រើប្រាស់ Zenbook Pro Duo 15 OLED អាចរីករាយជាមួយនឹងការគ្រប់គ្រងប្រកបដោយភាពច្នៃប្រឌិតកម្រិតខ្ពស់ ជាមួយ ASUS ScreenPad ™ឬ 4K ScreenPad Plus ដែលមានទទឹងពេញ ហើយ touchscreens ដែលមានតែមួយគត់ នឹងធ្វើឱ្យលំហូរការងារប្រកបដោយភាពច្នៃប្រឌិត និងការធ្វើកិច្ចការច្រើនកាន់តែមានប្រសិទ្ធភាព។ កម្មវិធី software ScreenXpert 2 មានមុខងារ ត្រួតពិនិត្យជាក់ស្ដែងទៅតាមតម្រូវការ រួមទាំង dial, buttons និង sliders ដោយនៅក្នុងផ្ទាំងកម្មវិធីគ្រប់គ្រងរបស់ ASUS ថ្មី នៅលើម៉ូឌែល ScreenPad Plus ធ្វើឱ្យមានភាពងាយស្រួល ក្នុងការលៃតម្រូវប៉ារ៉ាម៉ែត្រនៅក្នុងកម្មវិធី Adobe® ដែលជាច្នៃប្រឌិតដ៏ពេញនិយម។ ProArt Studiobook និង Studiobook Pro នាំយកគំនិតនេះទៅកម្រិតថ្មីជាមួយ ASUS Dial ប្រកបដោយភាពច្នៃប្រឌិត ដែលជាការច្នៃប្រឌិតច្នៃប្រឌិតវិលជុំដំបូងគេនៅលើកុំព្យូទ័រយួរដៃ។ ឧបករណ៍ថ្មីថ្មោងនេះត្រូវបានតំឡើងតាមកម្មវិធី ProArt Creator Hub ថ្មី និងផ្តល់ឱ្យ Creator នូវការត្រួតពិនិត្យប៉ារ៉ាម៉ែត្យ៉ាងជាក់លាក់នៅក្នុងកម្មវិធីច្នៃប្រឌិតរបស់ Adobe រួមមាន After Effects®, Photoshop Lightroom® Classic, Photoshop® និង Premiere® Pro ។ ASUS Dial ធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រង កាត់បន្ថយតម្រូវការ cursor និងធ្វើឱ្យប្រសើរឡើងនូវមុខងារ ergonomics។ សម្រាប់ creator ដែលបង្កើតរឿងរ៉ាវពីជីវិតប្រចាំថ្ងៃ ដោយប្រើកុំព្យូទ័រយួរដៃ Vivobook Pro 14X/16X មាន ASUS DialPad ថ្មី ដែលអនុវត្តជាក់ស្តែងផ្អែកលើ ouchpad-based របស់ ASUS Dial ដែលត្រូវបានកំណត់រចនាសម្ព័ន្ធតាមរយៈកម្មវិធី ProArt Creator Hub ផងដែរ។

ជាមួយគ្នានេះ ASUS ក៏កំពុងសហការជាមួយ Adobe ដើម្បីផ្តល់ជូនម្ចាស់កុំព្យូទ័រយួរដៃសម្រាប់ Creator របស់ ASUS ដែលបានជ្រើសរើស រហូតដល់ការជាវរយៈពេល ៣ ខែដោយឥតគិតថ្លៃចំពោះឈុត Adobe Creative Cloud ដែលរួមបញ្ចូលទាំងការចូលប្រើកម្មវិធីច្នៃប្រឌិតជាង ២០កម្មវិធី ,cloud storage 100 GB Adobe Portfolio, Adobe Fonts និងកម្មវិធីជាច្រើនទៀត។

ProArt Studiobook: Performance for professional creators

ProArt Studiobook Pro 16 OLED ត្រូវបានបំពាក់ដោយ AMD Ryzen™ 5000 H-Series Mobile Processors (W5600) ឬ Intel Xeon workstation processor (W7600) ជំនាន់ទី៣ ដែលធ្វើឱ្យការងារដែលស្មុគស្មាញទៅជារឿងងាយស្រួល, ការបង្ហាញរូបភាពតាមបែបពហុមុខងារ ,ការមើលឃើញ,កម្មវិធីពិសោធន៏ ឬការវិភាគ។ ថាមពលដំណើរការក្រាហ្វិក 3D ដែលមានល្អឥតខ្ចោះ និងអាចទុកចិត្តបាន បានផ្តល់ដោយកុំព្យូទ័រយួរដៃ NVIDIA RTX A2000 (W5600) ឬ A5000 (W7600) GPU ដែលឱ្យអ្នកប្រើប្រាស់នឹកស្មានមិនដល់តាមរយៈកិច្ចការដែលពិបាកបំផុតដូចជា គំរូ CAD ដ៏ស្មុគស្មាញ ការឌីហ្សាញផលិតផល 3D ឬការកែសំរួលវីដេអូកំរិតខ្ពស់។ProArt Studiobook 16 OLED ប្រើ AMD Ryzen 5000 H-Series Mobile Processors (H5600) ឬ Intel Core ™ i9 (H7600) processors ជាមួយក្រាហ្វិក GeForce RTX 3070 (H5600) ឬ 3060 (H7600) ។ ដើម្បីធ្វើឱ្យកម្មវិធីបញ្ជាដ៏អស្ចារ្យមានស្ថេរភាព យើងប្រើកម្មវិធី NVIDIA Studio Drivers ដើម្បីធានាបាននូវដំណើរការអតិបរមា ភាពជឿជាក់នៃថ្ម និងភាពស៊ីគ្នានៃកម្មវិធី software ។

សម្រាប់រូបភាពកម្រិតវិជ្ជាជីវៈ ProArt Studiobook Pro 16 OLED និង ProArt Studiobook 16 OLED ត្រូវបានបំពាក់ដោយអេក្រង់ទំហំ 16​អ៉ីង ប្រភេទ 4K OLED HDR 16:10 550-nit ដែលផ្តល់នូវផ្ទៃការងារធំទូលាយសម្រាប់កម្មវិធីបង្កើតមាតិកា។ អេក្រង់ដ៏មានល្បឿនលឿន 60 Hz ទាំងនេះ គឺល្អឥតខ្ចោះសម្រាប់កម្មវិធី color-critical 2D និង 3D ជាមួយនឹងកម្រិតពណ៌ DCI-P3 ១០០% ដូចទៅនឹងកំរិតភាពយន្ត , PANTONE® ដែលមានសុពលភាព ជាមួយវិញ្ញាបនប័ត្រផ្ទៀងផ្ទាត់ Calman Verified រួមជាមួយការកំណត់រចនាសម្ព័ន្ធរបស់រោងចក្រ Delta E <2 ភាពត្រឹមត្រូវនៃពណ៌និងការទទួលបាន VESA DisplayHDR ™ 500 True Black សម្រាប់សមាមាត្រភាពផ្ទុយគ្នា 1,000,000:1។ ASUS Dial គឺជាឧបករណ៍បញ្ជាបង្វិលថ្មី ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ភ្ជាប់ជាមួយកម្មវិធីច្នៃប្រឌិតតាមរបៀបសាមញ្ញ និងគ្រប់វិធីតាមដែលអាចធ្វើទៅបាន។ ឧបករណ៍បញ្ជាបង្វិលនេះ ផ្តល់នូវការគ្រប់គ្រងដោយចុងម្រាមដៃ និងបង្ហាញលើប៉ារ៉ាម៉ែត្រនៅក្នុងកម្មវិធីច្នៃប្រឌិតរបស់ Adobe ដែលរួមបញ្ចូលទាំងកម្មវិធី Photoshop, Premiere Pro, Photoshop Lightroom Classic និង After Effects ។ ចំពោះកម្មវិធី ProArt Creator Hub ថ្មី គឺជាផ្ទាំងបញ្ជាកណ្តាល ងាយស្រួលប្រើ ដែលអនុញ្ញាតឱ្យចូលប្រើការកំណត់កុំព្យូទ័រនិងប្តូរតាមចិត្តជាច្រើនរួមទាំងការកំណត់ ASUS Dial ។ កុំព្យូទ័រយួរដៃទាំងពីរប្រភេទនេះ បំពាក់ SSDs dual ultrafast PCIe® រហូតដល់ 64 GB នៃ RAM 3200 MHz DDR4 និងការតភ្ជាប់ល្បឿនលឿនរួមទាំង Thunderbolt ™ 4 ចុងក្រោយ (W7600/H7600) ឬ USB 3.2 Gen 2 Type-C®, HDMI® 2.1 និង SD Express 7.0 card reader។ Zenbook Pro Duo: Mobility for advanced creators

creator ដែលចូលចិត្តផ្លាស់ទីតាំង កំពុងស្វែងរកកុំព្យូទ័រដែលតូច ស្ដើង ហើយស្រាល ដែលចំណុចទាំងនេះត្រូវបានណែនាំជូននូវម៉ូឌែល Zenbook Pro Duo 15 OLED (UX582)។

Zenbook Pro Duo 15 OLED ដែលជាអ្នកទទួលពានរង្វាន់ច្នៃប្រឌិត CES® 2021 ដ៏មានកិត្យានុភាព គឺជាកុំព្យូទ័រយួរដៃទំហំ 15.6 អ៉ីញ ដែលបង្ហាញពីដំណើរការខ្ពស់ និងភាពបត់បែនថ្មីរបស់ ASUS ScreenPad Plus ,អេក្រង់ touchscreen ទំហំ 14អ៉ីញ អាចដំណើរការបានយ៉ាងរលូនជាមួយអេក្រង់ touchscreen ដើមសម្រាប់កិច្ចការច្រើនដោយមិនបាច់ប្រើដៃ។ ZenBook Pro Duo 15 OLED ផ្តល់នូវដំណើរការដ៏អស្ចារ្យដោយមាន Intel Core i9 processor។ នេះត្រូវបានរួមបញ្ចូលមួយនឹងកម្រិតវិជ្ជាជីវៈ រហូតដល់ NVIDIA GeForce RTX 3070 ក្រាហ្វិកដាច់ពីគ្នា ដើម្បីធ្វើឱ្យការងារច្នៃប្រឌិតដែលស្មុគស្មាណកាន់តែស្រាល និងងាយស្រួល។ ZenBook Pro Duo 15 OLED មាន I/O ដែលមានដំណើរការខ្ពស់ រួមទាំង Thunderbolt 3 USB-C ports ដែឡមានល្បឿនលឿនបំផុតចំនួន ២ ដែលគាំទ្រដល់អត្រាផ្ទេរទិន្នន័យរហូតដល់ 40 Gbps រួមជាមួយមុខងារ DisplayPort ។

អេក្រង់ទំហំ 15.6 អ៉ីញ Zenbook Pro 15 OLED ដំណើរការដោយ Intel Core H-series (UX535) ឬ AMD Ryzen 5000 H-Series Mobile Processors (UM535) processors, RAM ទំហំរហូតដល់ 32 GB និង NVIDIA GeForce RTX 3050 Ti GPU ដាច់ពីគ្នា សម្រាប់ដំណើរការប្រកបដោយភាពច្នៃប្រឌិត និងដោយប្រសិទ្ធភាព, បូករួមជាមួយនឹង SDD PCIe 3.0 x4 1 TB សម្រាប់ការផ្ទុកលឿនបំផុត។ ដើម្បីបង្កើនផលិតភាព Zenbook Pro 15 OLED (UX535) រួមមាន ASUS ScreenPad ជំនាន់ចុងក្រោយ។ អេក្រង់ touchscreen ពណ៌ទី២ ទំហំ 5.65 អ៉ីញ បង្កើតឡើងនៅក្នុងបន្ទះកញ្ចក់គ្របកញ្ចក់ ដែលធ្វើឱ្យការភ្ជាប់មានភាពងាយស្រួលតាមរយៈចំណុចប្រទាក់ ScreenXpert 2 ដូចទៅស្មាតហ្វូន។

អេក្រង់រហូតដល់ 4K OLED HDR នៅក្នុងម៉ូឌែល Zenbook ទាំងនេះ មានលក្ខណៈពិសេសជាច្រើនដូចស៊េរី Studiobook ជាមួយនឹង PANTONE ដែលមានសុពលភាពភាពត្រឹមត្រូវនៃពណ៌ និងកម្រិតពណ៌ ១០០% DCI-P3 ដូចទៅនឹងកំរិតភាពយន្ត រួមជាមួយមុខងារថែរក្សាភ្នែកដែលមានការបញ្ជាក់ពី TÜV-certified។

Vivobook Pro: Style and performance for casual creators

ចំពោះអ្នកដែលចូលចិត្ត និងចង់ក្លាយជា Creator អាចចាប់ផ្ដើមបង្ហាញពីដំណើរច្នៃប្រឌិតរបស់ពួកគេជាមួយនឹង Vivobook Pro 16X OLED (N7600 / M7600) ទំហំ 16អ៉ីញ , Vivobook Pro 14X OLED (N7400 / M7400) ទំហំ 14អ៉ីញ, ឬ Vivobook Pro 15 OLED (K3500 / M3500) ទំហំ 15.6 អ៉ីញ និង Vivobook Pro 14 OLED (K3400 / M3401) ទំហំ 14អ៉ីញ។

Vivobook Pro 14X/16X OLED គឺជាទូរម៉ាស៊ីន (ultimate powerhouse) សម្រាប់ការច្នៃប្រឌិតជំនាន់ក្រោយ ដែលផ្តល់ឱ្យអ្នកប្រើប្រាស់នូវល្បឿន និងភាពត្រឹមត្រូវតាមតំរូវការ ដើម្បីសម្រេចបាននូវចក្ខុវិស័យច្នៃប្រឌិតរបស់ពួកគេ និងបង្ហាញពី ASUS DialPad ប្រកបដោយភាពច្នៃប្រឌិតដែលជាចំណុចប្រទាក់ និងភ្ជាប់នៅលើ touchpad ដែលឱ្យអ្នកប្រើប្រាស់ក្នុងការគ្រប់គ្រងពេញលេញនៃការកែសំរួលនៅក្នុងកម្មវិធីច្នៃប្រឌិត Adobe ដែលអាចប្រើបាន និងឱ្យពួកគេផ្តោតការយកចិត្តទុកដាក់លើការងារដោយដៃ។ សម្រាប់រូបភាពដែលហួសពីធម្មតា អេក្រង់ទំហំ 16 អ៉ីញ ប្រភេទ 4K OLED HDR 550-nit 16:10 ឬអេក្រង់ទំហំ 14អ៉ីញ ប្រភេទ 2.8K OLED HDR 600-nit និងកម្រិតពណ៌ឌីជីថល DCI-P3 color ខ្ពស់បំផុត ១០០% ធានានូវពណ៌រស់រវើក។

ទាំងនេះ គឺជាកុំព្យូទ័រយួរដៃដំបូងគេរបស់ពិភពលោកដែលទទួលបានវិញ្ញាបនប័ត្រ VESA DisplayHDR True Black 600 ។ ពួកវាក៏ត្រូវបានបញ្ជាក់ដោយ PANTONE សម្រាប់ភាពត្រឹមត្រូវនៃពណ៌ កម្រិតវិជ្ជាជីវៈ និងវិញ្ញាបនប័ត្ រTÜV Rheinland សម្រាប់ការបញ្ចេញពន្លឺពណ៌ខៀវទាបផងដែរ។

ថាមពលច្នៃប្រឌិតគួរឱ្យចាប់អារម្មណ៍ត្រូវបានផ្តល់ជូនដោយ Intel Core i7 H Series ជំនាន់ទី១១ (N7400/N7600) ឬ AMD Ryzen 5000 H-Series Mobile Processors (M7400/M7600) រហូតដល់ក្រាហ្វិក NVIDIA GeForce RTX 3050 Ti, RAM រហូតដល់ 32 GB, ប្រព័ន្ធត្រជាក់កង្ហារពីរដែលមានបច្ចេកវិជ្ជា ASUS IceCool Plus និងមានថាមពលខ្ពស់រហូតដល់ 96 Wh។

touchpad ដ៏រលោង និងមានទំហំពេញ មានបំពាក់ឧបករណ៏ស្កេនក្រយ៉ៅដៃនៅលើប៊ូតុងបិទ-បើក ហើយ ក្ដារចុចខាងក្រោយ (backlit keyboard) មានភាពងាយស្រួលក្នុងការវាយ និងបង្កើនផលិតភាព ហើយងល្បឿនលឿនបំផុតរបស់ Thunderbolt 4 USB-C (N7400/N7600) ឬ USB-C (M7400/M7600) ផ្តល់នូវការតភ្ជាប់ដ៏ងាយស្រួលផងដែរ។ លើសពីនេះ វាក៏មានជម្រើសពណ៌ទាន់សម័យជាច្រើនផងដែររួមមាន៖ Comet Grey, Meteor White, 0° Black, និង Cool Silver។

Vivobook Pro 14/15 OLED មានទំងន់ត្រឹមតែ ១.៤ គីឡូក្រាម (K3400 / M3401) រឺ ១.៦៥ គីឡូក្រាម (K3500 / M3500) និងមានអេក្រង់ NanoEdge 2.8K (K3400 / M3401) រឺ FHD OLED (K3500 / M3500) និង audio ដែលមានការបញ្ជាក់ដោយ Harman Kardon-certified, វាដំណើរការដោយ CPU Intel H Series ជំនាន់ទី ១១ ចុងក្រោយ (K3400/K3500) ឬ AMD Ryzen 5000 H-Series Mobile Processors (M3401/M3500) ចុងក្រោយ ជាមួយក្រាហ្វិច NVIDIA GeForce RTX 3050, ប្រព័ន្ធត្រជាក់កង្ហារពីរដែលមានបច្ចេកវិជ្ជា ASUS IceCool Plus, SSD PCIe 1 TB, និង WiFi 6 ដ៏លឿនបំផុត។ ជម្រើសពណ៌ Quiet Blue និង Cool Silver ឆ្លុះបញ្ចាំងពីទស្សនៈវិជ្ជមាន និងចម្រុះ។ មានបំពាក់នូវរបាំងការពារ ខាមេរ៉ាកុំព្យូទ័រ , មានបំពាក់ឧបករណ៏ស្កេនក្រយ៉ៅដៃនៅលើប៊ូតុងបិទ-បើក ហើយ ក្ដារចុចខាងក្រោយ (backlit keyboard) មានភាពងាយស្រួលក្នុងការវាយ និងបង្កើនផលិតភាព៕

ភាពអាចរកបាន និងតម្លៃ
កុំព្យូទ័រយួរដៃអ្នកបង្កើត ASUS មានលក់នៅទូទាំងពិភពលោក។ សូមទាក់ទងតំណាងក្រុមហ៊ុន ASUS ប្រចាំតំបន់របស់អ្នកសម្រាប់ព័ត៌មានបន្ថែម។

ASUS Global News៖ https://www.asus.com/news
ហ្វេសប៊ុក ASUS KH៖ https://www.facebook.com/ASUS855
ProArt Global Instagram៖ https://www.instagram.com/proart/
គេហទំព័រ ProArt៖ https://asus.me/proart_website
វីដេអូភ្ជាប់ផលិតផល៖ https://www.youtube.com/watch?v=NpIYnXUZJvI

អំពី ASUS
ASUS គឺជាក្រុមហ៊ុនពហុជាតិសាសន៍ដែលត្រូវបានគេស្គាល់ថាមាន motherboards, PC, Monitor, Graphics Card និង Router ដ៏ល្អបំផុតនៅលើពិភពលោក ហើយត្រូវបានដាក់ចំណាត់ថ្នាក់ដោយ Laptop Mag ថាជាម៉ាកកុំព្យូទ័រល្អបំផុតនៅឆ្នាំ២០២០ រួមជាមួយនឹងការពង្រីកវិសាលភាពនៃការលេងហ្គេម,ការបង្កើតមាតិកា និងដំណោះស្រាយ AIoT , ASUS ដឹកនាំឧស្សាហកម្មកុំព្យូទ័រតាមរយៈការរចនាទាន់សម័យ និងការច្នៃប្រឌិតដែលបង្កើតឡើង ដើម្បីបង្កើតអ្វីដែលល្អបំផុត គ្រប់កន្លែង,ភាពវៃឆ្លាត, អស់ពីចិត្ត និងភាពរីករាយ សម្រាប់មនុស្សគ្រប់គ្នា។ ជាមួយនឹងកម្លាំងពលកម្មសកលដែលរួមបញ្ចូលទាំងអ្នកជំនាញផ្នែកស្រាវជ្រាវ និងអភិវឌ្ឍន៍ជាង ៥.០០០ នាក់ ASUS ត្រូវបានជំរុញឱ្យក្លាយជាសហគ្រាសបច្ចេកវិទ្យាឈានមុខគេ ដែលមានការច្នៃប្រឌិតបំផុតនៅលើពិភពលោក។ បំផុសគំនិតដោយការស្វែងរកស្មារតី អ្វីដែលមិនគួរឱ្យជឿ ASUS បានឈ្នះពានរង្វាន់ជាង ១១ ជារៀងរាល់ថ្ងៃនៅឆ្នាំ ២០២០ និងជាប់ចំណាត់ថ្នាក់ ជាក្រុមហ៊ុនដែលត្រូវបានគេចាត់ទុកថា ល្អបំផុតរបស់ពិភពលោករបស់ទស្សនាវដ្តី Forbes និងជាក្រុមហ៊ុនដែលគួរឱ្យកោតសរសើរបំផុតរបស់ពិភពលោក៕

Share This Post: