PR

រដ្ឋបាលខេត្តបាត់ដំបងបានទទួលនាឡិកា LED ពី ក្រុមហ៊ុន ដាយ អ៉ិឈិ ឡាយហ្វ៍ ដើម្បីដាក់តាំងនៅទីតាំងច្រមុះជ្រូកសួននាគបាញ់ទឹក ក្នុងគោលបំណងលើកសោភ័ណ្ឌភាពទីក្រុងឲ្យកាន់តែស្រស់ស្អាត និងបម្រើឲ្យផលប្រយោជន៍ជូនសាធារណៈជន

BY
Liny Chan
September 10, 2021

ខេត្តបាត់ដំបង ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ – ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អ៉ិឈិ ឡាយហ្វ៍ បានប្រគល់នាឡិកា LED ជូនដល់រដ្ឋបាលខេត្តបាត់ដំបង ដើម្បីរួមចំណែកលើកសោភ័ណ្ឌភាពទីក្រុងឲ្យកាន់តែស្រស់ស្អាត និងបម្រើឲ្យផលប្រយោជន៍ជូនសាធារណៈជន។ នាឡិកា LED បានដាក់តាំងនៅទីតាំងច្រមុះជូ្រកសួននាគបាញ់ទឹក ក្រុងបាត់ដំបង។

ពិធីប្រគល់-ទទួលនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព របស់ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងតំណាង ក្រុមហ៊ុន ដាយ អ៉ិឈិ ឡាយហ្វ៍ លោក ផូ នេត្រ នាយកនៃនាយកដ្ឋានផ្នែកលក់។

ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាស៍ថា «យើងសូមអរគុណសម្រាប់ការឧបត្ថម្ភនាឡិកា LED របស់ក្រុមហ៊ុន ដាយ អ៉ិឈិ ឡាយហ្វ៍។ នាឡិកា LED មួយនេះនឹងចូលរួមចំណែកលើកសោភ័ណ្ឌភាពទីក្រុងឲ្យកាន់តែស្រស់ស្អាត និងបម្រើឲ្យផលប្រយោជន៍ជូនសាធារណៈជនយ៉ាងល្អប្រសើរ។ យើងសូមថ្លែងអំណរគុណ និង ស្វាគមន៍ចំពោះក្រុមហ៊ុន ដាយ អ៉ិឈិ ឡាយហ្វ៍ ដែលជាក្រុមហ៊ុនឈានមុខគេនៅក្នុងប្រទេសជប៉ុន អស់រយៈពេលជិត ១២០ ឆ្នាំ ដែលមានបំណង បើកសាខារបស់ខ្លួនក្នុងខេត្តបាត់ដំបង។ »

លោក ផូ នេត្រ នាយកនៃនាយកដ្ឋានផ្នែកលក់របស់ក្រុមហ៊ុន ដាយ អ៉ិឈិ ឡាយហ្វ៍ មានប្រសាសន៍ថា «នេះជាផ្នែកមួយនៃទំនួលខុសត្រូវសង្គមរបស់យើង។ យើងបានធ្វើការលើទំនួលខុសត្រូវសង្គមជាច្រើនក្នុងអំឡុងពេលកូវីដ-១៩ ដូចជា អំណោយមនុស្សធម៌ ជាពិសេសយើងក៏បានការដាក់ចេញនូវដំណោះស្រាយជួយដល់អតិថិជនរបស់យើង ពេលជួបបញ្ហាហិរញ្ញវត្ថុក្នុងអំឡុងពេលដែលមានការរាតត្បាតនៃជំងឺកូវីដ-១៩ មិនតែ ប៉ុណ្ណោះ យើងក៏បានពង្រឹង និងពង្រីកវិសាលភាពនៃការការពាររបស់យើងជូនដល់អតិថិជន និងបុគ្គលិករបស់យើងផងដែរ។»

អំពី ដាយ អ៉ិឈិ ឡាយហ្វ៍
ក្រុមហ៊ុន ដាយ អ៉ិឈិ ឡាយហ្វ៍ អ៉ីនសួរ៉ិនស៍ (ខេមបូឌា) ម.ក (”ដាយ អ៉ិឈិ ឡាយហ្វ៍”) គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុន ដាយ អ៉ិឈិ ឡាយហ្វ៍ ហូលឌីង (”DLHD”) ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេនៅក្នុងប្រទេសជប៉ុន អស់រយៈពេលជិត ១២០ ឆ្នាំ ជាប្រវត្តិសាស្ត្រ។ DLHD ជាក្រុមហ៊ុនដែលបានចុះបញ្ជីនៅលើទីផ្សារភាគហ៊ុន Tokyo Stock Exchange។

ចាប់តាំងពីបានបង្កើតឡើងនៅក្នុងឆ្នាំ១៩០២ មក DLHD បានបេ្តជ្ញាចិត្តឈរនៅក្បែរអតិថិជនរបស់យើង និងមនុស្សជាទីស្រឡាញ់របស់ពួកគេអស់មួយជីវិត និងខិតខំប្រឹងប្រែងរួមគ្នាក្នុងការផ្តល់ជូននូវ ”ភាពស្ងប់ចិត្ត” ក្រោមទស្សនៈរបស់យើង ”អតិថិជនជាចម្បង”។ យើងចូលរួមចំណែកជាមួយសហគមន៍មូលដ្ឋានតាមរយៈការផ្តល់ជូនសេវាធានារ៉ាប់រងអាយុជីវិត និងសេវាកម្មផ្សេងទៀត។

Share This Post: