បច្ចេកវិទ្យា

ក្រុមហ៊ុន Apple នឹងបញ្ចេញទូរស័ព្ទ iPhone 13 ស៊េរីថ្មី ដែលមានទំហំផ្ទុក 1TB នៅប៉ុន្មានថ្ងៃទៀតនេះ

BY
autoadmin
September 13, 2021

យោងតាមការចុះផ្សាយរបស់ The Verge បានរាយការណ៍ថា នៅក្នុងព្រឹត្តិការណ៍ California Streaming របស់ក្រុមហ៊ុន Apple នៅថ្ងៃទី១៤ ខែកញ្ញា ខាងមុខនេះ (ថ្ងៃពុធនៅកម្ពុជា) គេបានរំពឹងថា iPhone 13 Pro និង iPhone 13 Pro Max នីមួយៗនឹងមានមកជាមួយប្រភេទដែលអាចផ្ទុកទិន្នន័យបាន 1TB ។ បើតាមអ្នកវិភាគលោក Ming-Chi Kuo បាននិយាយថា iPhone 13 និង iPhone 13 mini ក៏នឹងមានទំហំផ្ទុក 128GB, 256GB និង 512GB ប៉ុន្តែគ្មានជម្រើស 64GB ទេ។

លោកបានបន្ថែមថា ទូរស័ព្ទ iPhone 13 ក៏ទំនងជានឹងមានកង្វះសង្វាក់ផ្គត់ផ្គង់ផងដែរ ប៉ុន្តែ Apple នឹងកំណត់ផលប៉ះពាល់ឱ្យបានតិចបំផុត។ ការលេចធ្លាយ និងពាក្យចចាមអារ៉ាមមុនៗបានបង្ហាញថា iPhone 13 ទាំង ៤ ម៉ូដែល ដែលមានទំហំដូចគ្នាទៅនឹងម៉ូដែលឆ្នាំមុន នឹងមានកាមេរ៉ាប្រសើរជាងមុន ដែលរួមបញ្ចូលទាំង portrait mode និងរបៀបថតរូបបែប astrophotography, លេន ultrawide និង optical សម្រាប់ការថតវីដេអូ មានភាពប្រសើរជាងមុន។ ចំណែក iPad Mini ត្រូវបានគេរំពឹងថា នឹងទទួលបានការរចនាថ្មីផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ The Verge

Share This Post: