PR

ទាំងស្អាតនិងចិត្តធម៌! លាស់ រ័ត្នចិន្ដា និងស្វាមី ផ្តល់ជំនួយ តាមរយៈស្រីអូនសម្រស់ធម្មជាតិ សម្រាប់យុទ្ធនាការដំបៅផែនដី

BY
Liny Chan
September 15, 2021

ភ្នំពេញ៖ លោកស្រី លាស់ រ័ត្នចិន្ដា និងស្វាមី តែងតែលេចមុខគ្រប់សកម្មភាពមនុស្សធម៌ ជួយប្រជាពលរដ្ឋដែលកំពុងជួបការលំបាកក្នុងសម័យកាលនៃជំងឺ កូវីដ ១៩ ដ៏កាចសាហាវមួយនេះ។ ដោយឡែក ថ្មីៗនេះ លោកស្រី លាស់ រ័ត្នចិន្ដា និងស្វាមី បានចូលរួមបរិច្ចាគថវិការចំនួន ១០លានរៀល ស្មើនឹងពីរពាន់ប្រាំរយដុល្លារអាមេរិក (២៥០០ដុល្លារ) សម្រាប់យុទ្ធនាការព្យាបាលដំបៅផែនដី ដែលកម្មវិធីនេះដែរដឹកនាំដោយ ស្រីអូន សម្រស់ធម្មជាតិ និងស្វាមី។

ក្នុងនោះដែរ អគ្គនាយកក្រុមហ៊ុន សម្រស់ធម្មជាតិ លោក ឈាង រ័ត្ន បានចេញលិខិតថ្លែងអំណរគុណជូនចំពោះ លោកស្រី លាស់ រ័ត្នចិន្ដា និងស្វាមី ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការធ្វើឲ្យផែនដីមានសុខភាពល្អ ដោយបានផ្ដល់អាហារបំប៉នពិសេសដល់ផែនដី។ លោក សូមជូរពរឲ្យ លោកស្រី លាស់ រ័ត្នចិន្ដា និងស្វាមី មានសុខភាពល្អបរិបូរណ៌ និងទទួលជោគជ័យគ្រប់ភារកិច្ច។

សូមបញ្ជាក់ថា យុទ្ធនាការព្យាបាលដំបៅផែនដី មានសកម្មភាពបាចគ្រាប់ពូជកូនឈើចម្រុះក្នុងជំហ៊ានដំបូង៤០ម៉ឺនគ្រាប់ ដោយជិះឧទ្ធម្ភាគចក្រ ដោយរំពឹងទុកថា ដើមក្ងោករាប់ម៉ឺនដើម នឹងមានវត្តមាន ហើយនឹងមានផ្ការីកស្គុះស្គាយតាមជួរភ្នំឱរ៉ាល់ ដែលនឹងប្រែក្លាយតំបន់ទេសចរណ៍ដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរ នៅប៉ុន្មានឆ្នាំខាងមុខ៕

Share This Post: