សិល្បៈ

កូនខ្មែរអស្ចារ្យណាស់! បទ “យល់សប្ដិ យល់សូង” ប្រគំជាមួយភ្លេងបុរាណខ្មែរ ដែលដាក់បង្ហាញនៅ មហោស្រពពិព័រណ៍តន្ត្រីអាស៊ានឆ្នាំ ២០២១ ស្តាប់ហើយព្រឺសម្បុរ

BY
Khmernote Media
September 16, 2021

បទចម្រៀងមួយបទចំណងជើងថា “យល់សប្ដិ យល់សូង” ដែលច្រៀងដោយកញ្ញា ឡូរ៉ា ម៉ម និងប្រគំតន្ត្រីរួមជាមួយលោក វណ្ណ ថាន លាយបញ្ចូលជាមួយឧបករណ៍តន្ត្រីបុរាណខ្មែរ ធ្វើអោយអ្នកស្តាប់និងទស្សនាលាន់មាត់សរសើរគ្រប់គ្នានៅលើបណ្តាញសង្គម Youtube ដែលបទចម្រៀងនេះត្រូវបានដាក់បង្ហាញនៅ មហោស្រពពិព័រណ៍តន្ត្រីអាស៊ានឆ្នាំ ២០២១ កាលពីពេលកន្លងទៅ ដែលវា គឺជាឆ្នាំទី១ ដែលសិល្បករក្រុម បារមី ត្រូវបានអញ្ចើញឲ្យចូលរួមសម្ដែង ក៏ដូចជាបានតំណាងឲ្យប្រទេសកម្ពុជានៅក្នុងកម្មពិធីប្រគំតន្រ្ដី ASEAN Music Showcase Festival (AMS) ឆ្នាំ ២០២១ នេះ។

កម្មវិធី ASEAN Music Showcase Festival (AMS) ឆ្នាំ២០២១ បានប្រារព្ធឡើងកាលពីថ្ងៃ សៅរ៍ ទី១១ និងថ្ងៃ អាទិត្យ ទី១២ ខែកញ្ញា ឆ្នាំ២០២១។ នៅក្នុងការប្រគំមហោស្រពពិព័រណ៍តន្ដ្រីអាស៊ានឆ្នាំ ២០២១ នេះត្រូវបានចូលរួមសហការដោយ៖

Cultural Economy Development Agency (CENDANA) មកពី ម៉ាឡេសុី
Thailand Convention and Exhibition Bureau (TCEB) មកពី​ ថៃ
TuneCore អ្នកចែកចាយតន្ដ្រីតាមបែបឌីជីថលដែលមានមូលដ្ឌាននៅសហរដ្ឌអាមេរិក
*SCAPE ជា NPO មកពីសិង្ហបុរីដែលគាំទ្រ យុវជនមានទេពកោសល្យនិងការអភិវឌ្ឍភាពជាអ្នកដឹកនាំ

AMS គឺមានការគាំទ្រដោយ Music Copyright (Thailand) Ltd. (MCT) និង ដៃគូសហការពិធីបុណ្យតន្រ្ដី Global Toronto មកពីប្រទេស កាណាដា Live at Heart មកពីប្រទេស ស៊ុតអែត Golden Melody Awards & Festival និង LUCfest មកពីប្រទេស តៃវ៉ាន់ Sound of the Xity មកពីប្រទេស ចិន Trans Asia Music Meeting (TAMM) មកពីប្រទេស ជប៉ុន និង Victorian Music Development Office (VMDO) មកពីប្រទេស អូស្រា្ដលី៕

Share This Post: