ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    គួរឲ្យសរសើរ! ក្រុមហ៊ុន Apple នឹងបើកដំណើរការគ្លីនិកផ្ទាល់ខ្លួន សម្រាប់ថែរក្សាសុខភាពបុគ្គលិក

    BY Khmernote Media February 28, 2018
    គួរឲ្យសរសើរ! ក្រុមហ៊ុន Apple នឹងបើកដំណើរការគ្លីនិកផ្ទាល់ខ្លួន សម្រាប់ថែរក្សាសុខភាពបុគ្គលិក

    ក្នុងពេលដ៏ខ្លីខាងមុខនេះ ក្រុមហ៊ុន Apple នឹងបើកដំណើរការសេវាកម្មថែរក្សាសុខភាពផ្ទាល់ខ្លួនសម្រាប់ក្រុមហ៊ុនទាំងមូល ក៏ដូចជាបុគ្គលិកទាំងអស់ផងដែរ។ ដោយឡែក គ្លីនិកថ្មីនោះគឺមានទីតាំងក្នុងទីក្រុង Santa Clara County ដែលជាកន្លែងតែមួយរបស់ Silicon Valley ដែរ ហើយគម្រោងនេះគឺជាផ្នែកមួយរបស់ក្រុមហ៊ុន Apple ដែលមានឈ្មោះថា “AC Wellness Network”។

    យោងតាមគេហទំព័ររបស់ AC Wellness បានលើកឡើងថា គ្លីនិកថែរក្សាសុខភាពនឹងផ្តល់ “ការថែទាំសុខភាពប្រកបដោយភាពមេត្តាករុណា និងប្រសិទ្ធភាពដល់បុគ្គលិកក្រុមហ៊ុន Apple និង ប្រជាជនដែលរស់នៅក្នុងតំបន់នោះ”។ ទាក់ទងទៅនឹងគម្រោងនេះ ក្រុមហ៊ុន Apple ក៏បានប្រកាសស្វែងរកបុគ្គលិកជាច្រើនបន្ថែមផងដែរ ហើយសម្រាប់តម្រូវការចំបាច់ក្នុងពេលបច្ចុប្បន្ន គឺមានដូចជាផ្នែកទំនាក់ទំនងបណ្ដាញសង្គម និងផ្នែកគ្រប់គ្រង។ ក្រៅពីនេះ Apple ក៏ត្រូវការបុគ្គលិកជំនាញផ្នែកវិជ្ជសាស្ត្រផងដែរ ដែលមានដូចជា គ្រូពេទ្យគិលានុបដ្ឋាក គិលានុបដ្ឋាយិកា ដៃគូផ្នែកសុខភាពអាកប្បកិរិយា និងគ្រូបង្វឹកធ្វើលំហាត់ប្រាណផងដែរ។

    សម្រាប់គោលបំណងដែលក្រុមហ៊ុន Apple ធ្វើបែបនេះ គឺដោយសារពួកគេចង់ឲ្យបុគ្គលិកខ្លួនទទួលបាននូវបទពិសោធន៍ថ្មី និងកាន់តែមានភាពកក់ក្ដៅក្នុងការងារ។ លើសពីនេះទៅទៀត Apple ក៏ចង់ក្លាយជាក្រុមហ៊ុនដំបូង និងមានតែមួយលើពិភពលោកដែលមានសេវាកម្មល្អបំផុតទាំងសម្រាប់អតិថិជន និងបុគ្គលិក។

    Fu

    ប្រភព៖ idropnews

    Share This Post:
    MPO4D jitutoto mpo4d Mpoplay