សិល្បៈ

តារាសម្តែងលោក អ៊ុន សិទ្ធា បង្ហោះសារដាស់តឿនដល់អ្នកចូលចិត្តដើរព្រៃឲ្យប្រុងប្រយ័ត្ន ជៀសវាងជួបបញ្ហាធ្ងន់ដូចរូបលោក

BY
Khmernote Media
September 18, 2021

លោក អ៊ុន សិទ្ធា ដែលជាតារាសម្ដែងប្រុសដ៏ល្បីឈ្មោះរាងសង្ហារសម្បូរសាច់ដុំធំៗនោះ កាលពីពេលថ្មីៗនេះ បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុក ដើម្បីជាការដាស់តឿនដល់បងប្អូនប្រជាពលរដ្ឋ ដែលចូលចិត្តដើរព្រៃឲ្យមានការប្រុងប្រយ័ត្ន ដោយសារតែរូបបានធ្លាក់ខ្លួនឈឺធ្ងន់ ដោយសារតែការដើរលេងព្រៃនេះ។

លោក អ៊ុន សិទ្ធា បានឲ្យដឹងថា “នឹកម៉ែណាស់ ជាសារមួយសំរាប់បងប្អូនដែលចូលចិត្តដំណេីរកំសាន្តតាមតំបន់ព្រៃភ្នំ ទឹកជ្រោះ​ ។ល។ សូមប្រុង​ប្រយ័ត្ន​ការពារ​ខ្លួន​(មូសខ្លា​)ពេលនេះខ្ញុំមានជំងឺគ្រុនឈាមផង​ គ្រុនចាញ់​ផង​ នឹងរលាកក្រពះពោះវៀនទៀត​ ទេីបតែបានធូរ៦០%ទេ​ ។ ​ ដូច្នេះ​ដូចបានសរសេរខាងលេីសូមប្រុង​ប្រយ័ត្ន​ផង​ នេះដោយសារការធ្វេសប្រហែសរបស់ខ្ញុំ​ ទេីបមានជំងឺបែបនេះ​ ពេលញាក់ម្តងៗឃេីញអស់ហេីយម៉ែឪ​ 😥 សូមថែរក្សាសុខភាព​ទាំងអស់​គ្នា​❤️️🙏❤️️”៕

Share This Post: