សិល្បៈ

អាជី ចេញវិដេអូសំពះសុំទោសភរិយា តារាចម្រៀង កែវ វាសនា ក្រោយនិយាយជ្រុលប៉ះពាល់ដល់កិត្តិយសរបស់គាត់ ទាំងមិនទាន់ដឹងរឿងច្បាស់

BY
Khmernote Media
September 18, 2021

កាលពីពេលថ្មីៗនេះអ្នកនាង សុគន្ធធារី បានបង្ហោះសារមួយឃ្លាជុំវិញករណីអាជី បានធ្វើការសុំទោសរូបគាត់ជាសាធារណៈ ដោយនាងបាននិយាយជ្រុលប៉ះពាល់ដល់កិត្តិយសភរិយាតារាចម្រៀងល្បីឈ្មោះរូបនេះ។ អាជី បានបង្ហោះវិដេអូដោយនាងបញ្ជាក់ថា នាងមានការយល់ច្រឡំដោយមិនបានដឹងរឿងច្បាស់គ្រាន់តែឃើញព័ត៌មានមួយចំនួនបានចុះផ្សាយថា ភរិយាលោក កែវ វាសនា បានបង្ហោះសារដៀមដាមដល់រូបនាង តែជាក់ស្តែងអ្នកនាង សុគន្ធធារី មិនបានធ្វើដូចការចោទរបស់អ្នកសារព័ត៌មាននោះទេ។

អ្នកនាង សុគន្ធធារី ដែលគេស្គាល់ថាជាភរិយាតារាចម្រៀង កែវ វាសនា បានរៀបរាប់នៅលើ Facebook នាងថា៖ “បើដឹងខុសហើយចេះកែចេះសុំទោសល្អហើយ ស្គាល់មនុស្សដូចបងអោយច្បាស់ណា បងមិនចូលចិត្តចេះដឹងរឿងគេទេ ហើយបងក៍មិនចូលចិត្តយកការឈ្លោះគ្នាមកឡាយធ្វើទីផ្សាដែរ បងរកសុីដោយសេចក្តីថ្លៃថ្នូរបស់បង Lim Sokuntheary”៕

Share This Post: