ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    LG បង្អួតវីដេអូ Teaser របស់ V40 ThinQ បំពាក់កាណុងកាមេរ៉ា៣គ្រាប់ដែរ (មានវីដេអូ)

    BY Khmernote Media September 27, 2018
    LG បង្អួតវីដេអូ Teaser របស់ V40 ThinQ បំពាក់កាណុងកាមេរ៉ា៣គ្រាប់ដែរ (មានវីដេអូ)

    ខែតុលា ខាងមុខនេះ ដូចជាខែដ៏មមាញឹក ដែលក្រុមហ៊ុនស្មាតហ្វូនជាច្រើនសំរុកបញ្ចេញទូរស័ព្ទជំនាន់ថ្មីៗរបស់ខ្លួន ចំណែកឯក្រុមហ៊ុនកូរ៉េ LG ក៏មិនស្ងៀមដែរ គឺគ្រោងនឹងបញ្ចេញស្មាតហ្វូនជំនាន់ថ្មីនៅថ្ងៃទី០៤ ខែតុលា ឆាប់ៗនេះ ដោយគេរំពឹងថា អាចជា V40 ThinQ។ ខណៈការបង្ហាញជាផ្លូវការកាន់តែខិតជិតមកដល់ ក្រុមហ៊ុន LG ក៏បានបញ្ចេញវីដេអូ Teaser ផ្លូវការមួយគ្រាន់ពញ្ញាក់អារម្មណ៍អ្នកគាំទ្ររបស់ខ្លួន។

    តាមរយៈវីដេអូ Teaser នោះបញ្ជាក់យ៉ាងច្បាស់ថា ស្មាតហ្វូនជំនាន់ក្រោយរបស់ LG នេះ នឹងបំពាក់កាមេរ៉ាខាងក្រោមដល់ទៅ៣គ្រាប់ ថែមទាំងកាមេរ៉ាខាងមុខអាចចំនួន២គ្រាប់ផងដែរ។ ចំណែកឯលក្ខណៈផ្សេងៗរបស់ V40 ThinQ នោះ គឺក្រុមហ៊ុន LG លាក់ជិតមិនទាន់ឲ្យលេចធ្លាយឡើយ៕

    អត្ថបទ៖ ឌី
    ប្រភព៖ phonearena

    Share This Post:
    MPO4D jitutoto mpo4d Mpoplay