ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បង្កើតគណនីហ្វេសប៊ុកក្លែងក្លាយជាច្រើន ថាខ្លួនជាប្រុសស្អាត​ ​និងមានចិត្ដ​ស្មោះ ដើម្បី​​បោកប្រាស់​នារី​ៗមួយចំនួនដែលនិយមស្នេហាតាម​ online ត្រូវបានសមត្ថកិច្ច​ស្រាវជ្រាវ​និងបង្រ្កាបបាន

    BY Khmernote Media September 20, 2021
    បង្កើតគណនីហ្វេសប៊ុកក្លែងក្លាយជាច្រើន ថាខ្លួនជាប្រុសស្អាត​ ​និងមានចិត្ដ​ស្មោះ ដើម្បី​​បោកប្រាស់​នារី​ៗមួយចំនួនដែលនិយមស្នេហាតាម​ online ត្រូវបានសមត្ថកិច្ច​ស្រាវជ្រាវ​និងបង្រ្កាបបាន

    កំពង់ស្ពឺ​៖​ ជនសង្ស័យ​ម្នាក់​មានឈ្មោះ​ពិត​ មាស​ ចា​ន់​ប៊ុណ្ណា​ ភេទប្រុស​ អាយុ​៣៩ឆ្នាំ​ រស់នៅភូមិទំនប់ក​៥​ សង្កាត់​ប៉ោយប៉ែត​ ក្រុង​ប៉ោយប៉ែត​ ខេត្ដ​បន្ទាយ​មានជ័យ​ មានជំនាញ​បង្កើត​គណនី​ហ្វេស​ប៊ុក​ក្លែងក្លា​យ​ account fake ជាច្រើ​ន​ ដេីម្បី​ធ្វើ​សកម្មភា​ព​បោកប្រាស់​នារី​ៗ​ និងស្រ្ដីមួយចំនួនឱ្យលង់ជឿជាក់​ ព្រមធ្វេីតាមលក្ខខណ្ឌមួយចំនួន​(👳)​ ចុងក្រោយ​ក្លាយជាចំណាប់ខ្មាំងរបស់​ជនសង្ស័យ​នេះ។

    ករណី​នេះដោយបានកិច្ចសហការពីជនរងគ្រោះ​ជា​ច្រើ​ន​ និងបានការដឹកនាំចង្អុលការណ៍ណែនាំដ៏ខ្ពង់ខ្ពាស់ពី​ លោកឧត្ដមសេនីយ៍ទោ​ សម​ សាមួន​ ស្នងការនគរបាល​ខេត្ដ​កំពង់ស្ពឺ​ និងបានការសម្របសម្រួ​លនីតិវិធីពី​ អយ្យការ​ អមសាលាដំបូងខេត្ដកំពង់ស្ពឺ​ សមត្ថកិច្ច​ផែនការ​ងារ​សន្តិសុខ​ ខេ​ត្ត​កំពង់​ស្ពឺ​ បានប​ន្ដស្រាវជ្រាវ​និងសហកា​រជាមួយ​នគរបាលខេត្ដ​ប​ន្ទាយមានជ័យ​ ធ្វើ​ការ​ឃាត់​ខ្លួន​មុខសញ្ញា​សង្ស័​យ​​បា​ន​នៅគោលដៅ​ សង្កាត់ប៉ោយប៉ែត​ ក្រុង​ប៉ោ​យប៉ែត​ ខេត្ដ​បន្ទាយមានជ័យ​ រួចបញ្ជូនមក​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ​ ចំណាត់ការ​តាមនីតិវិធី។

    នៅចំពោះ​មុខ​ ជនសង្ស័យ​បានឆ្លើយទទួលស្គាលថា​ សកម្មភាព​បោកប្រាស់​នារី​ និងស្រ្ដីមួយចំនួន​តា​មរយៈ​ប្រព័ន្ធ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ faceb​oo​k account fake គឺពិតជាបានធ្វេីសកម្មភាពដោ​យផ្ទាល់និងចេះជំនាញយ៉ាងពិតប្រាកដ​ បច្ចុប្បន្ន​ខ្លួន​បានបង្កេីត​ account facebook ចំនួន​ ១៥​ ដេីម្បី​ធ្វើ​ស​ក​ម្មភាព​បោកប្រាស់​នារី​ និងស្រ្ដីមួយចំនួន​ អោយលង់ជឿជាក់ថាខ្លួនជាប្រុសស្អាត​ ​និងជាអ្នកមានចិត្ដ​ស្មោះ។

    បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បានចៅក្រម​សម្រេច​ចេញ​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន​បណ្ដោះអាសន្ន​ នៅពន្ធនាគារ​ខេត្ត​កំពង់ស្ពឺ​ រង់ចាំ​ការជំនុំជំម្រះទោសនៅពេលបន្ទាប់។

    សំណូមពរ​ ៖​ ស្នេីសុំបងប្អូនពលរដ្ឋខ្មែរ​ ពិសេសនា​រីក្មេងៗ​ និងស្រ្ដីមួយចំនួន​ គួរតែពិចារណា​ឱ្យបានច្បាស់​នៅពេលដែលខ្លួនបានបង្កេីតទំនាក់ទំនង​ ជា​ friends ជាមួយ​នរណា​ម្នាក់​តាម​ បណ្ដាញ​ទំនាក់ទំនង​សង្គម​ ហ្វេសប៊ុក​ ណាមួយ​ ? ពិសេសកុំចាញ់បោកលេី​ profile រូប​ ប្រុសស្អាត​-​ ស្រី​ ស្អាត

    ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

    Share This Post: