ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប ដាក់ភូមិចំនួន២ ក្នុងស្រុកប្រាសាទបាគង ជា “តំបន់ក្រហម” រយៈពេល១សប្តាហ៍
BY Khmernote Media
September 20, 2021
រដ្ឋបាលខេត្តសៀមរាប សម្រេចកំណត់ជាតំបន់ក្រហម នៅក្នុងភូមិសាស្ត្រភូមិដូនទាវ ឃុំរលួស និងភូមិតាប្រាក់ ឃុំមានជ័យ ស្រុកប្រាសាទបាគង ដែលជាតំបន់មានការរាលដាលនៃជំងឺកូវីដ-១៩ ជាបណ្តោះអាសន្នសម្រាប់រយៈពេល ១សប្តាហ៍ គិតចាប់ពីម៉ោង០១រសៀល ថ្ងៃទី២០ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រដែលត្រូវបិទ និងទប់ស្កាត់ជំងឺនេះមិនឱ្យឆ្លងរាលដាលទៅតំបន់ផ្សេងទៀត រហូតមានការចេញសេចក្ដីសម្រេចជាថ្មី។ ព័ត៌មានលម្អិត សូមអានសេចក្ដីសម្រេចខាងក្រោមនេះ៖
