ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សូមប្រុងប្រយ័ត្ន! ចាប់ពីថ្ងៃទី២២-២៦ ខែកញ្ញា រាជធានី-ខេត្តចំនួន១២ នៅកម្ពុជា ប្រឈមនឹងជំនន់ទឹកភ្លៀង

    BY Khmernote Media September 21, 2021
    សូមប្រុងប្រយ័ត្ន! ចាប់ពីថ្ងៃទី២២-២៦ ខែកញ្ញា រាជធានី-ខេត្តចំនួន១២ នៅកម្ពុជា ប្រឈមនឹងជំនន់ទឹកភ្លៀង

    យោងតាមការព្យាករណ៍របស់ ក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី២២-២៨ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា នៅថ្ងៃទី២២-២៦ ខែកញ្ញា ព្រះរាជាណាចក្រកម្ពុជា ទទួលរងឥទ្ធិពលប្រព័ន្ធសម្ពាធទាប (ITCZ) ដែលអូសបន្លាយកាត់លើតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន ជាមួយនឹងខ្យល់មូសុងនិរតីបក់នៅក្នុងល្បឿនមធ្យមទៅបង្គួរ។

    បន្តមកសម្ពាធទាបដែលស្ថិតនៅចុងប្រព័ន្ធ (ITCZ) ស្ថិតខាងកើតហ្វីលីពីនអាចវិវត្តខ្លួនទៅជាសម្ពាធទាបសកម្ម ឬវិសម្ពាធនៅលើសមុទ្រចិនខាងត្បូង។ តាមការព្យាករណ៍គន្លងរបស់សម្ពាធទាបសកម្ម ឬវិសម្ពាធទាបនេះនៅថ្ងៃទី២៤-២៥ ខែកញ្ញា នឹងបក់ចូលប្រទេសវៀតណាម ស្ថិតនៅចន្លោះ គីញើន (Qui Nhon) និងដាណាង (Da Nang)។ ស្ថានភាពបែបនេះនឹងធ្វើឲ្យអាកាសធាតុនៅកម្ពុជាមានការប្រែប្រួលដូចខាងក្រោម៖

    Share This Post: