ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អ្នកគ្រូ ដួង ម៉ារ៉ី សាស្ត្រាចារ្យផ្នែកចំរៀងរបាំបុរាណកំពុងជួបទុក្ខ ដោយសារមានជំងឺពុកឆ្អឹងយ៉ាងធ្ងន់ បាក់ឆ្អឹង ខ្នង ៧កង់ មិនអាចដើរបាន

    BY Khmernote Media September 21, 2021
    អ្នកគ្រូ ដួង ម៉ារ៉ី សាស្ត្រាចារ្យផ្នែកចំរៀងរបាំបុរាណកំពុងជួបទុក្ខ ដោយសារមានជំងឺពុកឆ្អឹងយ៉ាងធ្ងន់ បាក់ឆ្អឹង ខ្នង ៧កង់ មិនអាចដើរបាន

    កាលពីពេលថ្មីៗនេះ មានការចែករំលែកនៅក្នុងបណ្តាញសង្គម ដោយអ្នកគ្រូ ដួង ម៉ារ៉ី សាស្ត្រាចារ្យនៃសកលវិទ្យាល័យវិចិត្រសិល្បៈផ្នែកចំរៀងរបាំបុរាណ បានធ្លាក់ខ្លួនឈឺធ្ងន់ និងកំពុងតែខ្វះខាតថែមទៀត។ យោងតាមម្ចាស់គណនីហ្វេសប៊ុក Srey Sena Ek បានឲ្យដឹងថា “អ្នកគ្រូ ដួង ម៉ារុី សាស្ត្រាចារ្យនៃសកលវិទ្យាល័យវិចិត្រសិល្បៈផ្នែកចំរៀងរបាំបុរាណមានជំងឺពុកឆ្អឹង យ៉ាងធ្ងន់ បាក់ឆ្អឹង ខ្នង ៧កង់ មិនអាច ដើរបាន លោកជាមរតក មនុស្សរស់ ផ្នែក វប្បធម៌ ជាតិ 🙏🙏🙏🙏🙏🙏”

    ចំណែកឯទំព័រហ្វេសប៊ុក វប្បធម៌ អរិយធម៌ សិល្បៈខ្មែរ បានឲ្យដឹងថា “តម្លៃព្យាបាលចាក់ស៊ីម៉ង់ត៍ឆ្អឹងមួយកង់១៥០០ដុល្លារ 🙏🙏🙏សូមគោរពសម្ដេចតេជោនាយករដ្ឋមន្រ្តី និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ឯកឧត្តម លោកជំទាវ សប្បុរសជនកូនសិស្សគណទាំងឡាយ មេត្តាអនុគ្រោះដល់អ្នកគ្រូផង 🙏🙏🙏អ្នកគ្រូជាព្រឹទ្ធាចារ្យចម្រៀងមហោរី និងបុរាណ បម្រើវិស័យសិល្បៈជាតិតាំងពីវ័យ១៧ឆ្នាំ នេះជាគណនីABAកូនប្រុសគាត់: 002804589 NOP CHAMNAP”

    Share This Post: