ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប បន្តកំណត់ឃុំចំនួន០៣ ក្នុងស្រុកសូទ្រនិគម ជា “តំបន់លឿងទុំ” រយៈពេល១៤ថ្ងៃទៀត
BY Khmernote Media
September 22, 2021
រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្តីសម្រេចបន្តបិទខ្ទប់ និងកំណត់ជា “តំបន់លឿងទុំ” ក្នុងភូមិសាស្ត្រឃុំកំពង់ឃ្លាំង , ឃុំកៀនសង្កែ និង ឃុំដានរុន ក្នុងស្រុកសូទ្រនិគម ដែលជាទីតាំងមានការឆ្លងរាលដាលជំងឺកូវីដ-១៩ ជាបណ្តោះអាសន្នសម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី២០ ខែកញ្ញា ដល់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ព័ត៌មានលម្អិត សូមអានសេចក្ដីសម្រេចខាងក្រោមនេះ៖

