ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបន្តផ្អាកសកម្មភាពការងារមុខរបរឬអាជីវកម្មដែលមានហានិភ័យខ្ពស់ និងការជួបជុំឬប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជន រយៈពេល១៤ថ្ងៃ បន្ថែមទៀត

    BY Khmernote Media September 22, 2021
    រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបន្តផ្អាកសកម្មភាពការងារមុខរបរឬអាជីវកម្មដែលមានហានិភ័យខ្ពស់ និងការជួបជុំឬប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជន រយៈពេល១៤ថ្ងៃ បន្ថែមទៀត

    រាជធានីភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបន្តដាក់ចេញនូវវិធានការរដ្ឋបាល ដោយផ្អាកជាបណ្ដោះអាសន្ន ចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ និងការជួបជុំ ឬការប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជន នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១នេះ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ៕

    Share This Post: