គ្រូពេទ្យចុះយកសំណាកពលរដ្ឋនៅភូមិចំនួន០៤ រកឃើញអ្នកវិជ្ជមានកូវីដចំនួន១៤នាក់ មានទាំងក្មេង ទាំងចាស់
យោងតាមការបញ្ជាក់ពី រដ្ឋបាលស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា នៅថ្ងៃពុធ ១ រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥
ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៣និង៣០នាទី ក្រុមគ្រូពេទ្យបានចុះយកសំណាកប្រជាពលរដ្ឋដែលរស់នៅ (ភូមិត្រពាំងថ្មកណ្តាល ភូមិត្រពាំងថ្មត្បូង ភូមិត្រពាំងថ្មជើង និង ភូមិប៉ោយស្នួល) នៅចំណុចមុខវត្តត្រពាំងថ្ម ស្ថិតនៅភូមិត្រពាំងថ្មកណ្តាល ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ចំនួន១១៧នាក់ ស្រី៥៧នាក់ ។ លទ្ធផលមានប្រជាពលរដ្ឋមានផ្ទុកវិជ្ជមានកូវីដ១៩ ចំនួន១៤នាក់ ស្រី០៩នាក់ ដូចមានឈ្មោះខាងក្រោម:

១.មឿន សៀវអុី ភេទស្រី អាយុ៥ឆ្នាំ (ត្រពាំងថ្មត្បូង)
២.ស៊ូ សាវឿ ភេទស្រី អាយុ៣៩ឆ្នាំ (ត្រពាំងថ្មត្បូង)
៣.ថៀត សុីណាន ភេទស្រី អាយុ១៥ឆ្នាំ (ត្រពាំងថ្មត្បូង)
៤.រុឺក វីឆាត ភេទប្រុស អាយុ១១ឆ្នាំ (ត្រពាំងថ្មត្បូង)
៥.ភឹម ឈឿម ភេទប្រុស អាយុ៧៨ឆ្នាំ(ត្រពាំងថ្មត្បូង)
៦.សុក អៃយូរ៉ា ភេទស្រី អាយុ១១ឆ្នាំ (ត្រពាំងថ្មត្បូង)
៧.ញឹម ប្រើង ភេទស្រី អាយុ៦៥ឆ្នាំ (ត្រពាំងថ្មត្បូង)
៨.ថូវ ស្រីនាង ភេទស្រី អាយុ២៦ឆ្នាំ (ត្រពាំងថ្មត្បូង)
៩.ពៅ ឆវណ្ណ ភេទស្រី អាយុ៣៨ឆ្នាំ (ត្រពាំងថ្មត្បូង)
១០.សង រី ភេទប្រុស អាយុ៤៥ឆ្នាំ (ត្រពាំងថ្មជើង)
១១.ចំរើន សុីរ៉ូម ភេទស្រី អាយុ៥១ឆ្នាំ (ត្រពាំងថ្មជើង)
១២.ព្រៀន អូគីដេ ភេទស្រី អាយុ២៥ឆ្នាំ (ត្រពាំងថ្មជើង)
១៣.រ៉ន ចាន់ថា ភេទប្រុស អាយុ១០ឆ្នាំ (ប៉ោយស្នួល)
១៤.រ៉ន វ៉ានិន ភេទប្រុស អាយុ១៣ឆ្នាំ(ប៉ោយស្នួល)
បញ្ជាក់ប្រជាពលរដ្ឋដែលមានផ្ទុកវិជ្ជមានកូវីដ១៩ខាងលើ ត្រូវបានក្រុមគ្រូពេទ្យបញ្ជូនទៅសម្រាកព្យាបាលនៅចំការតាដោក(ស្រុកមង្គលបូរី)។ សូមបងប្អូនប្រជាពលរដ្ឋ ដែលមិនបានទៅធ្វើតេស្តពិនិត្យសំណាកសូមប្រញាប់ឡេីងដេីម្បីការពារក្រុមគ្រួសាររបស់ខ្លួនកុំបីខាន ។ សូមរក្សា ៣កុំ ៣ការពារ
