ព័ត៌មានជាតិ
រដ្ឋបាលខេត្តសៀមរាប សម្រេចកំណត់ “តំបន់លឿងទុំ” ក្នុងភូមិសាស្ត្រសង្កាត់នានា ក្រុងសៀមរាប លើកលែងតែសង្កាត់ ដែលត្រូវបានកំណត់ជា “តំបន់ក្រហម”
BY Khmernote Media
September 23, 2021
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ បានសម្រេចកំណត់ជា “តំបន់លឿងទុំ” ក្នុងភូមិសាស្ត្រសង្កាត់នានា ក្រុងសៀមរាប លើកលែងតែសង្កាត់ និងភូមិនានា ដែលត្រូវបានកំណត់ជា “តំបន់ក្រហម” ក្នុងភូមិសាស្ត្រក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

ដោយរដ្ឋបាលខេត្តសៀមរាប ត្រូវបានកំណត់ និងបិទខ្ទប់ជា “តំបន់លឿងទុំ” បណ្ដោះអាសន្ន ក្នុងភូមិសាស្ត្រសង្កាត់នានានៃក្រុងសៀមរាប លើកលែងតែសង្កាត់ និងភូមិនានា ដែលត្រូវបានកំណត់ជា “តំបន់ក្រហម” ក្នុងខេត្តសៀមរាប ដែលមានរយៈពេល ១(មួយ)សប្តាហ៍ គិតចាប់ពីវេលាម៉ោង ២៣៖៥៩នាទី នាថ្ងៃទី២៣ ខែកញ្ញា រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុង ភូមិសាស្ត្រខេត្តសៀមរាប ៕









