ព័ត៌មានជាតិ
សម្តេចតេជោ ចេញសេចក្តីសម្រេចអោយផ្អាករៀបចំពិធីកាន់បិណ្ឌចាប់ពីបិណ្ឌ៤ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ តែរក្សាថ្ងៃឈប់សំរាក៣ថ្ងៃដដែល
BY Khmernote Media
September 23, 2021
នៅយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខរដ្ឋាភិបាលបានចេញសេចក្តីសម្រេចមួយដោយធ្វើការផ្អាករៀបចំពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ចាប់ពីបិណ្ឌ៤ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ទ្រង់ទ្រាយធំ ខណៈពេលដែលរយៈពេល២ថ្ងៃនៃពិធីបុណ្យកាន់បិណ្ឌ រកឃើញករណីវិជ្ជមាននៅតាមវត្តអារាមនានាមួយចំនួន។

នៅក្នុងសេចក្តីសម្រេចនេះដែរសម្តេចតេជោ បានធ្វើការណែនាំដល់អភិបាលរាជធានី-ខេត្ត ធ្វើការសម្របសម្រួលដើម្បីរៀបចំចង្ហាន់និងទេយ្យវត្ថុចាំបាច់នានាប្រគេនដល់ព្រះសង្ឃ និងរក្សាការឈប់សម្រាករយៈពេល៣ថ្ងៃដដែល សម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌ៕
