ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អភិបាលស្រុកបន្ទាយស្រី បង្កើតផ្សារក្រមួនទី២ ក្រោយបិទខ្ទប់ផ្សារបន្ទាយស្រី ដែលមានការឆ្លងរីករាលដាលមេរោគជំងឺកូវីដ-១៩

    BY Khmernote Media September 25, 2021
    អភិបាលស្រុកបន្ទាយស្រី បង្កើតផ្សារក្រមួនទី២ ក្រោយបិទខ្ទប់ផ្សារបន្ទាយស្រី ដែលមានការឆ្លងរីករាលដាលមេរោគជំងឺកូវីដ-១៩

    យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានធ្វើការបង្ហាញពី «ផ្សារក្រមួនទី២» នៅក្នុងស្រុកបន្ទាយស្រីចាប់ផ្តើមដាក់ឱ្យដំណើរការជំនួសឱ្យផ្សារបន្ទាយស្រីដែលត្រូវបានបិទរយៈពេល២សប្តាហ៍។ បណ្តោះអាសន្នតែមានសុវត្ថិភាពសម្រាប់សហគមន៍ លំបាកបន្តិចតែប្រសើរជាងការបិទទាំងស្រុង ដោះស្រាយបានទាំងតម្រូវការចាំបាច់ប្រចាំថ្ងៃរបស់អ្នកភូមិ និងបានទាំងទ្រទ្រង់ជីវភាពរបស់អាជីវករមួយចំនួនផងដែរ។

    លោកបានបញ្ជាក់ទៀតថា  អ្នកលក់ទាំងអស់សុទ្ធតែបានឆ្លងកាត់ការយកសំណាកជាមុន ពាក់ម៉ាស់ ពាក់របាំងមុខការពារត្រឹមត្រូវ រក្សាគម្លាតសុវត្ថិភាពពីតូបមួយទៅតូបមួយ និងមានពាក់ប័ណ្ណសម្គាល់អត្តសញ្ញាណគ្រប់ៗគ្នា ដើម្បីធានាឱ្យបានថា ផ្សារតាមបែបគន្លងថ្មីនេះមិនបង្កហានិភ័យបន្ថែមទៅដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍ ហើយជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពរដ្ឋនៅតែអាចបន្តបានជាធម្មតា៕

    Share This Post: