ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អាជ្ញាធររាជធានីភ្នំពេញ ចេញយុទ្ធនាការចុះយកសំណាកព្រះសង្ឃ តាអាចារ្យ តាជី យាយជី និងកូនសិស្សលោក នៅតាមវត្តអាមរាមទាំងអស់នៅក្នុងរាជធានីភ្នំពេញ

    BY Khmernote Media September 25, 2021
    អាជ្ញាធររាជធានីភ្នំពេញ ចេញយុទ្ធនាការចុះយកសំណាកព្រះសង្ឃ តាអាចារ្យ តាជី យាយជី និងកូនសិស្សលោក នៅតាមវត្តអាមរាមទាំងអស់នៅក្នុងរាជធានីភ្នំពេញ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១នេះ អាជ្ញាធររាជធានីភ្នំពេញ បានចេញយុទ្ធនាការចុះយកសំណាកព្រះសង្ឃ តាអាចារ្យ តាជី យាយជី និងកូនសិស្សលោក នៅតាមវត្តអាមរាមទាំងអស់នៅក្នុងរាជធានីភ្នំពេញ បន្ទាប់ពីមានវត្តអារាមមួយចំនួនមានការផ្ទុះជំងឺកូវីដ-១៩។ លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា យុទ្ធនាការនេះមានក្រុមគ្រូពេទ្យមន្ត្រីសុខាភិបាលជាង១០០នាក់ សហការជាមួយនឹងក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ចុះទៅយកសំណាកតាមវត្តអារាមចំនួន ១៥១នាក់ ដោយក្នុងនោះ ខាងមន្ទីរសុខាភិបាលជាង៧០វត្ត និងក្រុមគ្រូពេទ្យ TYDA ជាង៧០វត្ត។ យុទ្ធនាការចុះយកសំណាកតាមវត្តអារាមនេះផងដែរមានរយៈពេល២ថ្ងៃ គឺថ្ងៃទី២៤-២៥ ខែកញ្ញា ឆ្នាំ២០២១។

    គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខរដ្ឋាភិបាលបានចេញសេចក្តីសម្រេចមួយដោយធ្វើការផ្អាករៀបចំពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ចាប់ពីបិណ្ឌ៤ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ទ្រង់ទ្រាយធំ ខណៈពេលដែលរយៈពេល២ថ្ងៃនៃពិធីបុណ្យកាន់បិណ្ឌ រកឃើញករណីវិជ្ជមាននៅតាមវត្តអារាមនានាមួយចំនួន៕

    Share This Post: