ព័ត៌មានជាតិ
មន្ត្រីជំនាញប្រចាំខេត្តតាកែវ រកឃើញអាល់កុលមានសារធាតុមេតាណុលចំនួន ១០០លីត្រ និងទំនិញខូចគុណភាពជាង ៦២គីឡូក្រាម នៅផ្សារកំពង់ជ្រៃតា
BY Khmernote Media
September 25, 2021
(ខេត្តតាកែវ)៖ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា មន្ត្រីសាខា ក.ប.ប. ខេត្តតាកែវ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ សហការជាមួយអាជ្ញាធរដែនដី បានធ្វើការចុះត្រួតពិនិត្យទំនិញ នៅផ្សារកំពង់ជ្រៃតា និងផ្ទះលក់ដូរទំនិញ ក្នុងភូមិកំពង់ជ្រៃ ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ។

ដោយបានដកហូតអាល់កុលមានសារធាតុមេតាណុលចំនួន ៣.៥ប៊ីដុង ស្មើនឹង ១០០លីត្រ និងទំនិញហួសកាលបរិច្ឆេទប្រើប្រាស់និងខូចគុណភាពចំនួន ៦២.៤៤ គីឡូក្រាម យកមករក្សាទុកដើម្បីរៀបចំនីតិវិធីកម្ទេចចោល និងបានចាត់វិធានការចំពោះអាជីវករប្រព្រឹត្តល្មើសទៅតាមច្បាប់ជាធរមាន ៕








ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF