ព័ត៌មានជាតិ
រយៈពេល៣ថ្ងៃ មន្រ្តីជំនាញ រកឃើញភេសជ្ជៈ ៨៧៩កេស និងទំនិញចម្រុះ ១៣២គីឡូក្រាមទៀត ដែលខូចគុណភាពប្រើប្រាស់ ត្រូវបានដកហូតក្នុងខេត្តចំនួន៣
BY Khmernote Media
September 25, 2021
យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា ដើម្បីបន្តការពារសុខុមាលភាពជូនប្រជាពលរដ្ឋ មន្ត្រីស៊ើបអង្កេតនៃសាខា ក.ប.ប. ប្រចាំនៅខេត្តទាំងបី នៅថ្ងៃទី២២-២៣-២៤ ខែកញ្ញា ឆ្នាំ២០២១ បានចុះត្រួតពិនិត្យទំនិញតាមទីផ្សារ ដេប៉ូចែកចាយភេសជ្ជៈ និងផ្ទះលក់ទំនិញនានា ស្ថិតក្នុងស្រុកកណ្តាលស្ទឹង ក្រុងពោធិ៍សាត់ និងស្រុកស្វាយជ្រុំ។

ដោយក្នុងនោះមន្ត្រីជំនាញបានរកឃើញ និងដកហូតទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ចម្រុះចំនួន ១៣២គីឡូក្រាម និងភេសជ្ជៈចំនួន ៨៧៩កេស យកមករក្សាទុកដើម្បីធ្វើការកម្ទេចចោលតាមនីតិវិធីនៅពេលក្រោយ ចំណែកអាជីវករដែលតាំងលក់ទំនិញមិនអនុលោមទាំងនោះ ត្រូវបានទទួលរងចំណាត់ការតាមនីតិវិធីផងដែរ ៕









ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF