ខ្មែរណូត

ស្វែងរក

  • សិល្បៈ

    ចូលរួមរំលែកទុក្ខផង! តារាចម្រៀងលោក សែម សង្វាត បានទទួលមរណភាពហើយ ក្រោយធ្លាក់ឈឺខ្លួនកន្លងមក

    BY Khmernote Media October 1, 2021
    ចូលរួមរំលែកទុក្ខផង! តារាចម្រៀងលោក សែម សង្វាត បានទទួលមរណភាពហើយ ក្រោយធ្លាក់ឈឺខ្លួនកន្លងមក

    យោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុករបស់លោកលោក អ៉ឹម ជីវ៉ា បានឲ្យដឹងថា “តារាចម្រៀង លោក សែម សង្វាត បានទទួលមរណភាពហើយ! ដោយកូនប្រុសរបស់លោកបាន និយាយថា សូមជូនជាដំណឹងដល់ពុកម៉ែអ៊ុំពូមីងទាំងអស់គ្នាឲ្យបានជ្រាប់ថា នៅយប់ថ្ងៃទី៣០ ខែកញ្ញារំលងអធ្រាត្រឈានចូលថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ លោកឪពុកខ្ញុំបាទឈ្មោះ សែមសង្វាត (បានទទួលមរណៈភាព) នៅវេលាម៉ោង១២ និង១០នាទី ដោយជំងឺប្រចាំកាយ”។

    គួរបញ្ជាក់ផងដែរថា តាមការបញ្ជាក់ពីកូនប្រុសលោក សែម សង្វាត បានឲ្យដឹងថា ឪពុករបស់លោកមានជំងឺប្រចាំកាយជាច្រើនដូចជា ជំងឺដំបៅក្រពះ និងរលាកពោះវៀន រ៉ាំរ៉ៃ និងជាពិសេសមានជំងឺថ្លើម អស់រយៈពេលជាច្រើនឆ្នាំថែមទៀតផង ដោយតែងតែប្រើថ្នាំពេទ្យជាប្រចាំ ហើយថវិកា ដែលរកបានមកត្រូវយកទៅព្យាបាលអស់គ្មានសល់ រហូតដល់អស់ទាំងផ្ទះសម្បែងរស់នៅទៀតផង៕

    Share This Post: