ត្រៀមកាដូភ្ជុំបិណ្ឌឬនៅ? តោះទិញ OPPO Reno6 Z 5G និង OPPO A94 ធ្វើជាកាដូដ៏មានន័យ និងបង្កើតអនុស្សាវរីយ៍ល្អៗជាមួយគ្នា ពិសេសថែមទាំងទទួលកាដូជាច្រើនពី OPPO ទៀត… ចាំអីទៀត?
បច្ចេកវិទ្យា October 1, 2021 Liny Chan

នៅសល់តែប៉ុន្មានថ្ងៃទៀតពិធីបុណ្យភ្ជុំបិណ្ឌបានមកដល់ តើអ្នកទាំងអស់គ្នាបានគិតគូរនិងត្រៀមកាដូសម្រាប់ខ្លួនឯង និងក្រុមគ្រួសារ លោកយាយ លោកតា រួចហើយឬនៅ? បើមិនទាន់នឹកឃើញទេ យើងសូមណែនាំកាដូម្យ៉ាង ជឿជាក់ថាមនុស្សគ្រប់រូបប្រាកដជាសប្បាយចិត្ត ពិសេសគឺអាចបង្កើនភាពស្និទ្ធស្នាលជាមួយគ្នាបានគ្រប់ពេលវេលានោះគឺ OPPO Reno6 Z 5G និង OPPO A94 ដែលស្មាតហ្វូនដ៏កំពុងពេញនិយម និងផ្ទុះការគាំទ្រលើទីផ្សារកម្ពុជាយ៉ាងខ្លាំងមិនធម្មតានាពេលបច្ចុប្បន្ននេះ។

ដើម្បីអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌ និងតបស្នងអំណរអរគុណដល់អតិថិជនដែលគាំទ្រផលិតផល OPPO ក្រុមហ៊ុនបានប្រកាសផ្តល់ជូននូវកាដូពិសេសសរុបជាទឹកប្រាក់ $181 និង $74 រាល់ការជាវនូវស្មាតហ្វូនទាំងពីរម៉ូដែលចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី06 ខែតុលា ឆ្នាំ2021។
• OPPO Reno6 Z 5G តម្លៃ $419 ថែមកាដូគិតជាទឹកប្រាក់សរុប $181 រួមមាន៖ ប័ណ្ណធានាអេក្រង់រយៈពេល 6 ខែ (តម្លៃ $79), កាតាបស្ពាយដ៏ស្រស់ស្អាត (តម្លៃ $29), ចានស្រាក់ (តម្លៃ $19) និងស៊ីមស្មាតលេខពិសេស Bronze (តម្លៃ $54) ភ្ជាប់គម្រោងអ៊ីនធើណេត 12 សប្តាហ៍។

OPPO Reno6 Z 5G ជាស្មាតហ្វូនលំដាប់ថវិកាម៉ូដែលថ្មី និងចុងក្រោយគេបង្អស់ មានលក្ខណៈសម្បត្តិពិសេសៗ៖
– ជំនាញខាងថតរូបភាពបែប Portrait និងវីដេអូស្អាតៗទុកជាអនុស្សាវរីយ៍ជាមួយមិត្តភក្តិ ក្រុមគ្រួសារគ្រប់ពេលវេលា និងគ្រប់ទីកន្លែងដោយបំពាក់ដោយកាមេរ៉ាក្រោយ 64MP និងកាមេរ៉ាស៊ែលហ្វី 32MP មកជាមួយនឹងមុខងារ Portrait ជំនួយសម្រស់, វីដេអូតាមចាប់គោលដៅ និងមុខងារ Bokeh Flare Portrait ។
– ល្បឿនអូសបញ្ជារលូន និងលឿនអស់ស្ទះជាមួយនឹងការប្រើប្រាស់បណ្តាសង្គម និងលេងហ្គេមល្បីៗដោយគ្មានទាក់ ឬរអាក់រអួលឡើយ។
– កម្លាំងថាមពលថ្មធំ 4310 mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿនកម្លាំង 30W VOOC 4.0 ថែមទាំងបំពាក់ដោយប្រព័ន្ធបន្សាបកម្តៅរហូតដល់ 10 ស្រទាប់ទៀតផង ទស្សនារឿងដោយសេរី និងលេងហ្គេមដោយមិនចាំបាច់ខ្វល់រឿងទូរស័ព្ទឆាប់អស់ថ្មឡើយ។

• OPPO A94 បញ្ចុះតម្លៃជូន $𝟭𝟬 ពីតម្លៃដើម $299 មកនៅ $289 ថែមកាដូគិតជាទឹកប្រាក់សរុប $64 រួមមាន៖ Power Bank 10000 mAh (តម្លៃ $10) និងស៊ីមស្មាតលេខពិសេស Bronze (តម្លៃ $54) ភ្ជាប់គម្រោងអ៊ីនធើណេត 12 សប្តាហ៍។
OPPO A94 ជាស្មាតហ្វូនត្រកូល A ស៊េរីស្ថិតក្នុងកម្រិតថវិកា ចំណែកឯសមត្ថភាពលើសពីតម្លៃ៖
– កាមេរ៉ាក្រោយទំហំ 48MP និងកាមេរ៉ាស៊ែលហ្វី 32MP បំពាក់ដោយមុខងារកំពុងទាន់សម័យកាលគឺ AI Color Portrait Video ដែលភាគច្រើនឃើញមានតែនៅលើស្មាតហ្វូនតម្លៃថ្លៃៗប៉ុណ្ណោះ។
– បច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្លាំង 30W VOOC 4.0 សាកថ្មពេញ 100% ប្រើពេលត្រឹមតែ 56 នាទីតែប៉ុណ្ណោះ។
– អេក្រង់ទំហំ 6.43″ ប្រភេទ AMOLED អាចបង្ហាញរូបភាពក្នុងកម្រិត Full HD+ ព្រមទាំងបំពាក់ដោយបន្ទះឈីប MediaTek Helio P95 ដែលជម្រុញល្បឿនលេងហ្គេមឲ្យកាន់តែរលូន មិនឲ្យចេញស្មាតហ្វូនដទៃក្នុងតម្លៃប្រហាក់ប្រហែលគ្នាឡើយ។

សូមបញ្ជាក់ម្តងទៀត! ឱកាសប្រូម៉ូសិនភ្ជុំបិណ្ឌទិញថែម ទិញថែម និងបញ្ចុះតម្លៃពី OPPO ដ៏កម្រមាននេះគឺសល់តែប៉ុន្មានថ្ងៃទៀតតែប៉ុណ្ណោះគឺចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី06 ខែតុលា ឆ្នាំ2021។ តោះ…! រួសរាន់ឡើង…. នៅចាំអីទៀត!