តារាកំប្លែងពែកមី អះអាងថាភរិយាត្រូវបានវិញ្ញាណមនុស្សប្រុសចូលសណ្ឋិត មើលវិដេអូហើយព្រឺសម្បុរ
- October 11, 2021
កាលពីពេលថ្មីៗនេះតារាកំប្លែងសំបូរវោហារគឺលោក ចែម ចាន់រ៉ា ហៅពែកមី បានបង្ហោះវិដេអូខ្លីមួយបង្ហាញពីសកម្មភាពរបស់ភរិយាដោយលោកអះអាងថាត្រូវបានវិញ្ញាណមនុស្សប្រុសចូលសណ្ឋិត។ តារាកំប្លែងល្បីឈ្មោះប្រចាំប្រទេសរូបនេះបានរៀបរាប់នៅលើទំព័រ Facebook របស់លោកថា៖ “ដោយសាមានបងប្អូន ជេខ្ញុំរឿងខ្ញុំទៅរកគ្រូ នឹងព្រះសង្ឃស្រោចទឹក ថាខ្ញុំអបិយជំនឿ ដូចនេះខ្ញុំសុំផុសវីដេអូ មូលហេតុដែលខ្ញុំទៅរកព្រះសង្ឃ នឹងគ្រូ គឺមកពីប្រពន្ធខ្ញុំមាន វិញ្ញាណមនុស្សប្រុស ចូលក្នុងខ្លួនគាត់ សូមទស្សនា វីដេអូដែលជារឿងពិត”
ទោះជាយ៉ាងណាក្តីក្រោយពេលបង្ហោះវិដេអូនេះរួចក៏មានមតិ២ផ្សេងៗគ្នា ដោយអ្នកខ្លះមានជំនឿដូចរូបលោកដែរ និងអ្នកខ្លះរិះគន់ចំពោះអបិយជំនឿនេះទៅវិញ ខណៈដែលនាយពែកមី បានឆ្លើយតបថា “ខ្ជិលតប អ្នកណាថាយេីងអបិយជំនឿអីក៏ថាទៀតចុះ សំខាន់យេីងការពារដេីម្បីសេចក្តីសុខខ្លួនយេីងទៅ ពេលគេជួបផ្ទាល់ដូចយេីងទេីបគេជឿ”។ តើប្រិយមិត្តយល់យ៉ាងណាដែរ?
- Share This Post: