ខ្មែរណូត

ស្វែងរក

  • សិល្បៈ

    យឹម តាស្រង់ បង្ហាញអារម្មណ៍សោកស្តាយ ក្រោពេលអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាអោយលុបបទ “Are you ok” ចេញភ្លាម ខណៈដែលចម្រៀងមួយនេះចំណាយការផលិតអស់ជាង៥ម៉ឺនដុល្លារ

    BY Khmernote Media October 11, 2021
    យឹម តាស្រង់ បង្ហាញអារម្មណ៍សោកស្តាយ ក្រោពេលអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាអោយលុបបទ “Are you ok” ចេញភ្លាម ខណៈដែលចម្រៀងមួយនេះចំណាយការផលិតអស់ជាង៥ម៉ឺនដុល្លារ

    ចម្រៀងមួយបទដែលកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ក៏ដូចជាមានការរិះគន់ច្រើនដូចគ្នានៅលើបណ្តាញសង្គមគឺបទ”Are you ok” របស់ផលិតកម្ម Galaxy ត្រូវបានអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាអោយអ្នកគ្រប់គ្រងផលិតកម្មគឺលោក យឹម តាស្រង់ លុបចោលជាបន្ទាន់ទៅតាមការស្នើសុំរបស់ អ្នកគាំទ្រ ហើយត្រូវពិនិត្យមើលចំណុចខ្វះខាតកែលម្អឡើងវិញ។ ក្នុងនោះដែរលោក យឹម តាស្រង់ ក៏បានបង្ហាញអារម្មណ៍សោកស្តាយនិងបង្ហោះសារមួយឃ្លាថា៖

    “បទចម្រៀង១បទដែលចំណាយអស់ជាង៥ម៉ឺនដុល្លាត្រូវបានអ្នកឧកញ៉ាឱ្យខ្ញុំលុបចោលពេលខ្លះគ្រប់ការខិតខំរបស់ខ្ញុំនិងក្រុមការងារមិនប្រាកដថាទទួលបានការសសើរឡើយទោះយើងមានគោលបំណងទៅមុខដ៏វែងឆ្ងាយយ៉ាងណាក្តីព្រោះផែនការថ្មីផលិតកម្ម GALAXY លែងផលិតបទដើម្បីប្រកួតប្រជែងទីផ្សារក្នុងប្រទេសទៀតហើយរីឯអាខោន TikTok គ្រាន់តែ២៤ម៉ោងមានអ្នកចូលមើលដល់ទៅជិត២០លានដង មានទាំងជនជាតិបរទេស Comment យ៉ាងច្រើនគ្រប់យ៉ាងមានតែពាក្យសោកស្តាយហើយខ្ញុំនឹងកែប្រែនូវចំនុចខ្វះខាតមួយចំនួន ហើយកូនចៅខ្ញុំម្នាក់ៗបានខិតខំណាស់សូម្បីខែបុណ្យទានមិនបានសម្រាកផង កំហុសទាំងនេះកូនចៅខ្ញុំពួកគេមិនខុសឡើយគ្រប់យ៉ាងគឺមកពីខ្ញុំជាអ្នកដឹកនាំ ខ្ញុំមានតែពាក្យអរគុណនិងសូមអភ័យទោសបងប្អូនទាំងអស់ដែលគាំទ្រ និងបងប្អូនទាំងអស់ដែលរិះគន់ក្នុងន័យស្ថាបនា”

    Share This Post: