សិល្បៈ

តន់ ចន្ទសីម៉ា សុំខុសតែម្នាក់ឯងបានហើយ ព្រោះក្រុមការងារគ្មានចេតនាណាមួយចង់អោយប៉ះពាល់អារម្មណ៍បងប្អូនឡើយ ដោយមានបំណងមួយគត់គឺចង់អោយអន្តរជាតិស្គាល់យើង

BY
Khmernote Media
October 12, 2021

បទចម្រៀងមួយបទរបស់ផលិតកម្ម Galaxy Navatra ដែលកំពុងតែមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គមរហូតមានការរិះគន់ជាច្រើនផងដែរចំពោះការសំដែង និងពាក្យពេជ្រនៅក្នុងចម្រៀង Are you ok។ ចម្រៀងមួយបទនេះចេញមិនទាន់បានប៉ុន្មានផង អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបញ្ជាអោយលុបចេញជាបន្ទាន់តាមការស្នើសុំរបស់មហាជន ខណៈដែលចម្រៀងមួយបទនេះចំណាយការផលិតអស់ជាង៥ម៉ឺនដុល្លារ។

ក្នុងនោះដែរតារាចម្រៀង តន់ ចន្ទសីម៉ា បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់នាងថា៖ “ក្រុមការងារគ្រប់គ្នាប្រឹងប្រែងអស់លទ្ធភាពហើយគឺដើម្បីបទចម្រៀងមួយបទដោយបំណងចង់អោយអន្តរជាតិស្គាល់ ប្រសិនបើមានកំហុស សូមអោយកំហុសនេះធ្លាក់មកលើខ្ញុំចុះ ក្រុមការងារគ្មានចេតនាណាមួយដែលចង់អោយប៉ះពាល់អារម្មណ៍បងប្អូននោះទេតែបរិបទពិភពលោកមិននៅរងចាំយើងទៀតទេ សរុបមកខ្ញុំជាអ្នកខុស”៕

Share This Post: