បច្ចេកវិទ្យា

ក្រុមហ៊ុន Apple នឹងត្រូវកាត់បន្ថយការផលិតទូរស័ព្ទ iPhone 13 ចំនួន ១០ លានគ្រឿង ដោយសារតែបញ្ហាកង្វះបន្ទះឈីប

BY
autoadmin
October 13, 2021

យោងតាមរបាយការណ៍ពីទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា ទូរស័ព្ទ iPhone 13 ដែលជាម៉ូដែលថ្មីចុងក្រោយរបស់ក្រុមហ៊ុន Apple កំពុងមានបញ្ហាកង្វះបន្ទះឈីប ដែលធ្វើឱ្យក្រុមហ៊ុនមិនអាចផលិត iPhone 13 ឱ្យគ្រប់ចំនួនតាមគោលដៅកំណត់នោះទេ។ ដើមឡើយក្រុមហ៊ុន Apple មានគម្រោងផលិតទូរស័ព្ទ iPhone ស៊េរីចុងក្រោយនេះចំនួន ៩០ លានគ្រឿង នៅក្នុងខែចុងក្រោយ ឬចុងឆ្នាំ២០២១ ប៉ុន្តែវាត្រូវបានគេរាយការណ៍ថា បានកាត់បន្ថយចំនួនកំណត់ ១០ លានគ្រឿង (ឬប្រហែល ១១%) ដោយសារបញ្ហាការផ្គត់ផ្គង់បន្ទះឈីបពី Broadcom និង Texas Instruments ។

ការខ្វះខាតនេះបានធ្វើឱ្យប៉ះពាល់រួចទៅហើយ ចំពោះការដឹកជញ្ជូនទូរស័ព្ទម៉ូដែលថ្មីរបស់ក្រុមហ៊ុន Apple ទៅកាន់អតិថិជនរបស់ខ្លួន។ ពោលគឺទូរស័ព្ទ iPhone 13 Pro និង iPhone 13 Pro Max បានដាក់លក់នៅខែកញ្ញា ប៉ុន្តែការបញ្ជាទិញរបស់អតិថិជននឹងមិនត្រូវបានបញ្ជូនចេញពីគេហទំព័ររបស់ Apple ប្រហែលមួយខែ ខណៈឧបករណ៍ថ្មីៗត្រូវបានដាក់ជា «បច្ចុប្បន្នមិនអាចទិញបាន» (currently unavailable) សម្រាប់ការទៅទទួលនៅតាមហាងលក់រាយមួយចំនួនរបស់ក្រុមហ៊ុន។ ចំណែកឯដៃគូដឹកជញ្ជូនរបស់ Apple ក៏មើលឃើញពីការពន្យារពេលនៃការដឹកជញ្ជូនដូចគ្នាដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ Bloomberg

Share This Post: