សិល្បៈ

នាងខ្ញុង ទម្លាយរឿងរ៉ាវខ្ចីលុយក្រុមហ៊ុនចិន តាមអនឡាញ រហូតមានបំណុលវ័ណ្ឌកដោះមិនចេញ

BY
Khmernote Media
October 18, 2021

តារាកំប្លែងល្បីឈ្មោះប្រចាំប្រទេសមួយរូបគេអ្នកនាង ស្រេង សុកាន់ដា ហៅនាងខ្ញុងបានប្រកាសថាខ្លួនបានក្ស័យធន និងជំពាក់ប្រាក់គេជាង៥០ម៉ឺនដុល្លារ ហើយគ្មានលទ្ធភាពសងបំណុលគេនោះឡើយ។ តារាកំប្លែងរូបនេះបានធ្វើដំណើរមកសាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើពាក្យបណ្តឹងមួយថានាងបានក្ស័យធនហើយ និងសុំអង្វរដល់ម្ចាស់បំណុលទាំងអស់ពន្យាពេលអោយនាងដើម្បីរកប្រាក់ដោះបំណុលទាំងនោះ។

ក្នុងនោះដែរតារាកំប្លែងរូបនេះក៏បានប្រាប់ពីមូលហេតុខ្ចីលុយតាមអនឡាញ ពីក្រុមហ៊ុនចិន រហូតធ្វើអោយការក្លាយជាដើមបំណុលវ័ណ្ឌកមិនអាចដោះស្រាយចេញ។ អ្នកនាង ខ្ញុង បានរៀបរាប់ថាដោយសារតែមិនអាចដោះបំណុលគេតាមកាលកំណត់ ទើបនាងសម្រេចចិត្តខ្ចីលុយពីក្រុមហ៊ុនចិន ដែលនាងឃើញនៅតាមអនឡាញ ទោះបីការប្រាក់ខ្ពស់ក៏ដោយធ្វើយ៉ាងណាដោះស្រាយបានមួយគ្រាសិន។ បំណុលដែលនាងខ្ញុង ខ្ចីតាមអនឡាញត្រូវបាននាងទម្លាយអោយដឹងថា ក្រុមហ៊ុនខ្លះខ្ចីបាន ៦ពាន់ដុល្លារ ចំណែកឯការប្រាក់រហូតដល់៣ពាន់ដុល្លារឯណោះ ហើយប្រសិនបើយើងមិនសងគេនោះទេ គេគម្រាមបង្ហោះវិដេអូ និងយកថ្នាំបាញ់មុខផ្ទះ ស្រែកឡូឡា នៅមុខផ្ទះជាក់ជាមិនខាន។ ដោយសារតែមូលហេតុនេះទើបនាងជំពាក់លុយក្រុមហ៊ុនតាមអនឡាន ប្រមាណ ១០ក្រុមហ៊ុនឯណោះ៕

Share This Post: