ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    នៅចាំកុំព្យូទ័រ MacBook Pro របស់ក្រុមហ៊ុន Apple ដែលមាន Touch Bar បានទេ? អនាគតរបស់កុំព្យូទ័រនេះ សូម្បីតែក្ដារចុចក៏ជាអេក្រង់ដែរ…

    BY Khmernote Media February 28, 2018
    នៅចាំកុំព្យូទ័រ MacBook Pro របស់ក្រុមហ៊ុន Apple ដែលមាន Touch Bar បានទេ? អនាគតរបស់កុំព្យូទ័រនេះ សូម្បីតែក្ដារចុចក៏ជាអេក្រង់ដែរ…

    កាលពីឆ្នាំ2016 ក្រុមហ៊ុន Lenovo បានសម្រេចចេញលក់ Laptop ថ្មីដែលបានលុបចោលនូវក្ដារចុចធម្មតា និងមនុស្សប្រើប្រាស់រាល់ថ្ងៃចោល តែជំនួសមកវិញដោយបន្ទះឌីជីថលវិញ ដែលអាចគូរ រឺសរសេរលើនោះបាន។ ជាការពិតណាស់ នាសម័យនោះការធ្វើបែបនេះគឺពិតជាអស្ចារ្យ និងមានគំនិតច្នៃប្រឌិតខ្ពស់ ប៉ុន្ដែក្រោយមកបច្ចេកវិទ្យានេះក៏ឈប់មានអ្នកប្រើប្រាស់ដោយសារតែវាពិបាក និងមិនមានភាពច្បាស់លាស់។

    រហូតមកដល់ពេលបច្ចុប្បន្ន យើងសង្កេតឃើញថា ក្រុមហ៊ុន Apple ហាក់ដូចជាចង់យកគំនិតស្រដៀងគ្នានេះ មកបង្កើតជាអ្វីដែលថ្មី រួចបង្កើតផលិតផលដ៏អស្ចារ្យដែលមានភ្ជាប់មកជាមួយនឹងក្ដារចុចប្រភេទអេក្រង់ OLED វិញ។ អាចនិយាយបានថា នេះគឺជាការអភិវឌ្ឍពីមុខងារ Touch Bar ដែលយើងសង្កេតឃើញមានលើ MacBook Pro។

    ទាក់ទងទៅនឹងប៉ាតង់ថ្មីនេះបានភ្ជាប់មកជាមួយនឹងការណែនាំមួយចំនួនថា “មានអេក្រង់ពីរ ជាមួយនឹងការបង្ហាញរូបភាពច្បាស់បែបចំណាំងផ្លាត។” យោងតាមការណែនាំប៉ុណ្ណេះ យើងអាចសន្មត់បានហើយថា លើកនេះកុំព្យូទ័រ MacBook Pro ជំនាន់ថ្មីអាចនឹងមានក្ដារចុចដែលជាអេក្រង់តែម្ដង ពោលគឺមិនមែនជាក្ដារចុចដែលមានរូបរាងដូចយើងប្រើប្រាស់រាល់ថ្ងៃនេះទេ។

    Fu

    ប្រភព៖ technobuffalo

    Share This Post:
    MPO4D jitutoto mpo4d Mpoplay