សិល្បៈ

លោក ហេងឡុង មិនគាំទ្រអ្នកឲ្យយោបល់អ្នកសិល្បៈ ដោះស្រាយបំណុលដោយ Live សុំជំនួយគេ និងថាធ្វើឲ្យអ្នកសិល្បៈគ្មានតម្លៃ និងបង្កើតភាពវឹកវរដល់សង្គម!

BY
Khmernote Media
October 19, 2021

រឿងរ៉ាវតារាកំប្លែងល្បីឈ្មោះអ្នកនាង ស្រេង សុកាន់ដា ហៅនាងខ្ញុងកាន់តែល្បីល្បាញក្រោយមានលោកគ្រូ សៀវ សុផល ដែលគេស្គាល់ថាជាគ្រូចិត្តសាស្ត្រក្នុងការដោះបំណុលចេញមុខមកអះអាងថារឿងខ្ញុងរត់ទៅរកសាលាដំបូងរាជធានីភ្នំពេញ ប្រកាសប្តឹងខ្លួនឯងដើម្បីប្រមូលលុយពីមហាជន គឺជាគំនិតផ្តួចផ្តើម រៀបចំ និងសេណារីយ៉ូ របស់លោកដើម្បីអោយតារាកំប្លែងរូបនេះអាចដោះបំណុលដែលកំពុងតែវ័ណ្ឌក។

ក្នុងនោះដែរលោក ហេង ឡុង ប្រធានសមាគមន៍មិត្តសិល្បៈស័្មគ្រចិត្តជួយសង្គម បានរៀបរាប់នៅលើ Facebook ហាក់ដូចជាមិនអស់ចិត្តរឿងតារាកំប្លែងខ្ញុងថា: “ខ្ញុំមិនគាំទ្រអ្នកឲ្យយោបល់តារាសិល្បៈ ដោះស្រាយបំណុលដោយឡាយសុំជំនួយគេឡើយ! អ្នកសិល្បៈក៏គ្មានតម្លៃ និងបង្កើតភាពវឹកវរដល់សង្គម!”៕

Share This Post: