សិល្បៈ

ខ្ញុង ទម្លាយថាគ្រូដោះបំណុល សៀវ សុផល ទារថ្លៃសេវា ១ម៉ឺនដុល្លារដើម្បីបានជួបប្រឹក្សាវិធីដោះបំណុល

BY
Khmernote Media
October 20, 2021

កាលពីព្រឹកមិញនេះតារាកំប្លែងល្បីឈ្មោះគឺអ្នកនាងខ្ញុង បានស្រែកយំតាមទូរស័ព្ទដៃជាមួយកូនសិស្សលោកគ្រូ សៀវ សុផល ដែលជាអ្នកជំនាញប្រឹក្សាដោះបំណុលដោយនាងបានរៀបរាប់ថា មិនគួរណាលោកគ្រូរូបនេះ Live និយាយធ្វើអោយនាងខូចកិត្តិយស ធ្វើអោយមហាជនស្អប់នាងពេញមួយប្រទេស ថានាងសម្តែងដើម្បីប្រមូលលុយមហាជនម្នាក់១ដុល្លារដោះបំណុលរបស់ខ្លួន។

នៅមុននេះបន្តិចតារាកំប្លែងរូបនេះបានទម្លាយអោយដឹងថា បំណុលត្រួសៗរបស់នាងមានប្រមាណជាង៥៧ម៉ឺនដុល្លារ ខណៈពេលដែលជួបជាមួយអ្នកប្រឹក្សាដោះបំណុលម្នាក់ថានឹងអាចរកវិធីដោះបំណុលអោយនាង។ អ្នកប្រឹក្សាឈ្មោះ ហេង បានប្រាប់នាងខ្ញុងថា ដើម្បីរកគំនិតដោះបំណុលបានលុះត្រាតែបានជួបជាមួយលោកគ្រូ សៀវ សុផល ដោយលោកមិន Free នោះទេ គឺយកថ្លៃសេវាចំនួន ១ម៉ឺនដុល្លារ នេះបើតាមការអោយដឹងរបស់អ្នកនាង ខ្ញុង នៅក្នុងវិដេអូ Live របស់នាង៕

Share This Post: