សិល្បៈ

តារាសម្តែង សូដា នីតា ប្រកាសអោយអ្នកនាង សឿ សុធារ៉ា ចូលខ្លួនដោះស្រាយជាបន្ទាន់ បើមិនចង់អោយគេទៅអញ្ជើញទៅប៉ុស្តិ៍ប៉ូលីស ដល់កន្លែងថតកុន

BY
Khmernote Media
November 2, 2021

មានរឿងភ្ញាក់ផ្អើលមួយក្រោយពេលតារាសម្តែង សូដា នីតា បានធ្វើការប្រកាសហៅអោយអ្នកនាង សឿ សុធារ៉ា តារាសម្តែងល្បីឈ្មោះអោយចូលខ្លួនដោះស្រាយជាមួយនាងជាបន្ទាន់មុនពេលមានដីការកោះហៅ រឺមានគេទៅអញ្ជើញទៅប៉ុស្តិ៍ប៉ូលីសដល់កន្លែងថតកុន។ ការបង្ហោះសារនៅលើបណ្តាញហ្វេសប៊ុក ទាំងកំហឹងនេះដែរអ្នកនាង សូដា នីតា បានចោទថាអ្នកនាង សឿ សុធារ៉ា ជាមនុស្សមិនទទួលខុសត្រូវ តែយ៉ាងណានាងមិនបានបញ្ជាក់ថានាងមានបញ្ហាជាមួយអ្នកនាង សឿ សុធារ៉ា រឿងលុយកាក់រឺយ៉ាងណាឡើយ។

អ្នកនាង សូដា នីតា បានរៀបរាប់ថា៖ “នាងខ្ញុំសូមប្រកាស រកអ្នកនាង សឿរ សុធារ៉ា Sapoun Darapemean ចេញមុខរកដោះស្រាយ ជាមួយខ្ញុំជាបន្ទាន់ មុននឹង ដីការ កោះហៅ រឺ មិនចង់អោយគេទៅអញ្ជើញទៅបុស្តិ៍ប៉ូលីស ដល់កន្លែងថត សូមកុំថាខ្ញុំកាច ព្រោះអ្នកនាងជាមនុស្សមិនទទួលខុសត្រូវ ឆាប់ចេញមុខមកជាបន្ទាន់ បើមិនចង់ល្បី មុនថតរឿងថ្មីចប់! ការទ្រាំរបស់មនុស្ស គឺ មានកំណតអ្នកនាងប្អូន”៕

Share This Post: