ខ្មែរណូត

ស្វែងរក

  • សិល្បៈ

    ក្រុមគ្រួសារតារាកំប្លែងលោកតា សង់ ស៊ីស ជំពាក់បំណុលគេជាង ១០ម៉ឺនដុល្លារ តែមិនបានសុំជំនួយឡើយ គ្រាន់តែសុំឲ្យបងប្អូនជួយទិញផ្ទះរបស់គាត់ ដើម្បីយកលុយសងបំណុលគេ

    BY Khmernote Media November 3, 2021
    ក្រុមគ្រួសារតារាកំប្លែងលោកតា សង់ ស៊ីស ជំពាក់បំណុលគេជាង ១០ម៉ឺនដុល្លារ តែមិនបានសុំជំនួយឡើយ គ្រាន់តែសុំឲ្យបងប្អូនជួយទិញផ្ទះរបស់គាត់ ដើម្បីយកលុយសងបំណុលគេ

    យោងតាមការបញ្ជាក់ពីលោក អ៉ឹម ជីវ៉ា បានឲ្យដឹងថា “អាណិតគាត់ណាស់ ក្រុមគ្រួសារតារាកំប្លែង សង់ ស៊ីស ស្រក់ទឹកភ្នែក ដោយសារតែជាប់បំណុលគេច្រើនពេក សុខចិត្តលើកដៃសុំអោយបងប្អូនជួយទិញផ្ទះគាត់ផង ដើម្បីបានលុយទៅសងបំណុលគេដែលជំពាក់មានចំនួនជាង ១០ម៉ឺនដុលារ ដោយផ្ទះគាត់លក់ពីល្វែងជាប់គ្នាមាន៩បន្ទប់ លក់ក្នុងតម្លៃ ២២ម៉ឺនដុលារ !

    ព្រឹកមិញនេះ លោក អ៉ឹម ជីវ៉ា បានធ្វើដំណើរទៅផ្ទះតារារូបនេះបានជួបជាមួយតារាកំប្លែងលោកតា សង់ស៊ីស អ្នកនាង កា ឆយ លោក សង់សេត និងអ្នកនាង សុន ស្រីពេជ្រ នៅជិតផ្សារឈូកមាស ! ពេលទៅជួបពួកគាត់គឺ ទម្រាំលើកដៃសុំអោយបងប្អូនជួយនេះគឺមិនមែនលើកដៃសុំអំណោយជាលុយកកាក់ទេ គឺសុំអោយបងប្អូនដែលមានថវិការច្រើនជួយទិញផ្ទះគាត់ផង ព្រោះពី១ថ្ងៃទៅមួយថ្ងៃរកចំនូលមិនបានហើយបើទុកយូរតទៀតគឺគ្មានលទ្ធភាពសងគេទេ។ តារាចំរៀង អ្នកនាង សុន ស្រីពេជ្រ បាននិយាយថា មូលហេតុនៃការជំពាក់បំណុលនេះគឹដោយសារតែមួយរយៈមុននេះគឺខ្ចីគេទៅព្យាបាលជំងឺប្អូននៅប្រទេសវៀតណាមផង នៅប្រទេសថៃផង នៅខ្មែរផង រហូតវាកើនបំណុលច្រើនបែបនេះ។ ពេលជួបព្រឹកមិញនេះគឺស្ថានភាពរបស់តារាកំប្លែងលោកតា សង់ស៊ីស មិនអាចនិយាយបានដូចមុនឡើយ បានត្រឹមតែញញឹមនិងស្រក់ទឹកភ្នែកតែប៉ុណ្ណោះ”៕

    Share This Post: