ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្ត្រីជំនាញ រកឃើញទំនិញខូចគុណភាពជាង ១២០គីឡូក្រាម និងអាល់កុលក្លែងក្លាយចំនួន ៧៤.៥លីត្រនៅលើទីផ្សារ ក្នុងខេត្តចំនួន ៣

    BY Khmernote Media November 5, 2021
    មន្ត្រីជំនាញ រកឃើញទំនិញខូចគុណភាពជាង ១២០គីឡូក្រាម និងអាល់កុលក្លែងក្លាយចំនួន ៧៤.៥លីត្រនៅលើទីផ្សារ ក្នុងខេត្តចំនួន ៣

    យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា ក្រោយពីបានចុះត្រួតពិនិត្យទំនិញតាមបណ្ដាផ្សារមួយចំនួនក្នុងខេត្តត្បូងឃ្មុំ ខេត្តស្វាយរៀង និងខេត្តបន្ទាយមានជ័យ មន្ត្រីក.ប.ប. បានរកឃើញនូវទំនិញដូចជា ភេសជ្ជៈកំប៉ុង នំនិងស្ករគ្រាប់ និងម្ហូបអាហារវេចខ្ចប់ស្រាប់សរុបចំនួន ១២១.២៧គីឡូក្រាម ព្រមទាំងអាល់កុលក្លែងក្លាយ (មេតាណុល) ចំនួន ៧៤.៥លីត្រផងដែរ។

    ការចុះត្រួតពិនិត្យនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។ ក្រោយពីបានរកឃើញទំនិញខាងលើ មន្ត្រីជំនាញបានដកហូតយកមករក្សាទុកដើម្បីធ្វើការកម្ទេចចោល។ រីឯម្ចាស់ទំនិញត្រូវបានមន្ត្រីមានសមត្ថកិច្ចធ្វើការពិន័យអន្តរការណ៍ និងណែនាំឱ្យបញ្ឈប់ការដាក់តាំងលក់ទំនិញមិនអនុលោមដែលធ្វើឱ្យប៉ះពាល់សុខភាពសាធារណៈ៕

    ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF

    Share This Post: