ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សមត្ថកិច្ច ឃាត់ខ្លួនយុវជន ២នាក់ បើកម៉ូតូនាំមុខរថយន្តសង្រ្គោះបន្ទាន់ ដែលធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណ: និងបង្កហានិភ័យគ្រោះថ្នាក់ចរាចរណ៍ដល់អ្នកដទៃ

    BY Khmernote Media November 5, 2021
    សមត្ថកិច្ច ឃាត់ខ្លួនយុវជន ២នាក់ បើកម៉ូតូនាំមុខរថយន្តសង្រ្គោះបន្ទាន់ ដែលធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណ: និងបង្កហានិភ័យគ្រោះថ្នាក់ចរាចរណ៍ដល់អ្នកដទៃ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៥៖៣០នាទីរសៀល កម្លាំងនៃអធិការដ្ឋាននគរបាល ខណ្ឌឬស្សីកែវ បានធ្វើការឃាត់ខ្លួនយុវជនចំនួន ០២នាក់ ករណីបើកម៉ូតូនាំមុខរថយន្តសង្រ្គោះបន្ទាន់ (ឡានពេទ្យ) ដែលធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ និងបង្កហានិភ័យគ្រោះថ្នាក់ចរាចរណ៍ដល់អ្នកដទៃ នៅចំណុចមុខប៉ុស្តិ៍នគរបាលរដ្ឋបាលច្រាំងចំរេះ ២ ផ្លូវជាតិលេខ៥ ភូមិ ក សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

    វត្ថុតាងចាប់យកម៉ូតូចំនួន ២គ្រឿងរួមមាន៖

    ១- ម៉ូតូម៉ាក Honda Scoopy ពណ៌ ស សេ៊រីឆ្នាំ២០២០ ពាក់ផ្លាកលេខភ្នំពេញ ១IE-១៧០៨ (មិនពាក់មួកសុវត្តិភាព) បើកបរដោយឈ្មោះ សឿន ហាវ ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ លក់ដូរ ស្នាក់នៅ ផ្ទះលេខ ៧១១C ក្រុម១០ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ។

    ២-ម៉ូតូម៉ាក Honda Dream C១២៥ ពណ៌ខ្មៅ ឆ្នាំ២០១៧ ពាក់ផ្លាកលេខភ្នំពេញ ១GL-២៨២៧ (ពាក់មួកសុវត្តិភាព) បើកបរដោយឈ្មោះ ប៊ុត វិសាល ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ ដឹកជញ្ជូន ស្នាក់នៅសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

    បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌឬស្សីកែវ ដើម្បីចាត់ការបន្តតាមនីតិធី៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post: