ខ្មែរណូត

ស្វែងរក

  • សិល្បៈ

    អៀង ចេនឡា តូចចិត្តខ្លួនមិនល្បី មិនមែនបក្សពួក ពេលធ្លាក់ខ្លួនឈឺគេមិនដែលសួរសុខទុក្ខ ថ្ងៃនេះប្រកាសបោះចោលកាតសមាជិកសិល្បករខ្មែរ និងថាគ្មានតំលៃសំរាប់ខ្លួន

    BY Khmernote Media November 7, 2021
    អៀង ចេនឡា តូចចិត្តខ្លួនមិនល្បី មិនមែនបក្សពួក ពេលធ្លាក់ខ្លួនឈឺគេមិនដែលសួរសុខទុក្ខ ថ្ងៃនេះប្រកាសបោះចោលកាតសមាជិកសិល្បករខ្មែរ និងថាគ្មានតំលៃសំរាប់ខ្លួន

    តារាសម្តែងនិងជាតារាកំប្លែងល្បីឈ្មោះមួយរូបគឺលោក អៀង ចេនឡា បានធ្លាក់ខ្លួនឈឺរហូតស្គមស្គាំងមើលមិនចង់ស្គាល់ ដោយលោកបានបញ្ជាក់ថាលោកមានជំងឺទឹកចូលសួតដែលធ្វើអោយលោកពិបាកដកដង្ហើម និងបាយមិនបានស្រកគីឡូជាង១០គីឡូក្រាមក្នុងរយៈពេលត្រឹមមួយសប្តាហ៍ប៉ុណ្ណោះ។ លោក អៀង ចេនឡាន ក៏បានបង្ហាញអារម្មណ៍តូចចិត្តផងដែរ ព្រោះពេលខ្លួនធ្លាក់ខ្លួនឈឺ បែរជាគ្មានសមាគមន៍សិល្បករមកសួរសុខទុក្ខឡើយ ត្បិតអីខ្លួនមិនសូវល្បី និងមិនមែនបក្សពួកគេនោះទេ នេះបើតាមការរៀបរាប់ប្រាប់ទៅកាន់លោក អ៉ឹម ជីវ៉ា នៅក្នុងវិដេអូសម្ភាសន៍។

    នៅថ្ងៃនេះដែរ លោក អៀង ចេនឡា ក៏បានប្រកាសបោះចោលកាតសមាជិកសិល្បករខ្មែរ និងថាវាគ្មានតំលៃសំរាប់រូបលោកនោះឡើយ ដោយលោកបានរៀបរាប់ថា៖ “កាតនេះគ្មានតំលៃសំរាប់ខ្ញុំទេ ខ្ញុំនឹងបោះចោលនៅថ្ងៃនេះ”៕

    Share This Post: