សមត្ថកិច្ចកោះហៅបុរសម្នាក់ឈ្មោះ ធា ចិត្ត្រា ជាម្ចាស់ហ្វេសបុក Trā JīR ចូលខ្លួនមកបំភ្លឺ និងសុំទោសជាសាធារណៈ ដែលខំមិនប៉ះពាល់ដល់សមត្ថកិច្ច កំពុងចុះអន្តគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ បានសេចក្តីបកស្រាយបំភ្លឺ និងបដិសេធរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លើករណីដែលហ្វេសបុកមួយឈ្មោះថា Trā JīRø ដែលបានសរសេរថា (រកលុយសិន បើលុយមិនដល់គឺមិនបាញ់ទេ) ចំណែកឯមួយទៀត (ចាំលុយបានបាញ់) ដែលជាករណីអគ្គិភ័យខាងលើនេះ កើតឡើងនៅក្នុងបុរីពិភពថ្មី ចំការដូង ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ នាថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ សូមធ្វើការបកស្រាយបំភ្លឺ និងបដិសេធចំពោះហ្វេសបុកផេក Trā JīRø ដែលបានសរសេរខុសពីការពិតបែបនេះ និងធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំមកលើកងកម្លាំងសមត្ថកិច្ច ដែលបានចុះប្រតិបត្តិការអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ ជាពិសេសបុគ្គលមួយចំនួនតែងតែមានបំណងអាក្រក់បំពុលបរិយាកាសសង្គម និងបង្ខូចកិត្តិយសរបស់កងកម្លាំង ។
នៅរសៀលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ច ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានកោះហៅឈ្មោះ ធា ចិត្ត្រា ចូលខ្លួនមកបំភ្លឺ ដោយបានទទួលនូវកំហុស និងធ្វើការថតវីដេអូសុំទោសជាសាធារណៈចំពោះប្រជាពលរដ្ឋជាពិសេស សមត្ថកិច្ចជាមន្ត្រីអនុវត្តច្បាប់ ៕