ក្រុមហ៊ុន Netflix កំពុងចាប់ផ្ដើមដាក់ឱ្យដំណើរការកម្មវិធីហ្គេម Netflix Games របស់ខ្លួន នៅលើទូរសព្ទ iPhone និង iPad
បច្ចេកវិទ្យា November 10, 2021 lyda

ក្រុមហ៊ុន Netflix កំពុងដាក់ឱ្យដំណើរការកម្មវិធីហ្គេម Netflix Games នៅលើស្មាតហ្វូន iPhone និង iPad ទូទាំងពិភពលោក ពោលគឺមួយសប្តាហ៍បន្ទាប់ពីការបើកដំណើរការនៅលើប្រព័ន្ធប្រតិបត្តិការ Android។ មានន័យថា អ្នកប្រើប្រាស់ឧបករណ៍របស់ Apple អាចទាញយកហ្គេមទាំងនោះពី App Store បាន ដោយគិតចាប់ផ្តើមពីម៉ោង ១ រសៀល ET ឬម៉ោង ១ រំលងអធ្រាត្រនេះ។ មិនថាអ្នកបើកពួកវាពី Netflix ឬដោយផ្ទាល់នៅលើ iPhone ឬ iPad របស់អ្នកទេ អ្នកនឹងត្រូវផ្ទៀងផ្ទាត់គណនី Netflix របស់អ្នក ទើបអ្នកអាចលេងហ្គេមទាំងនោះបាន។

ហ្គេមដំបូងរបស់ Netflix Games សម្រាប់អ្នកប្រើប្រាស់ iOS គឺដូចគ្នាទៅនឹង Android ដែរ ដោយមានហ្គេមដូចជា៖ Stranger Things 1984 និង Stranger Things 3 ដែលក្រុមហ៊ុន Netflix បានចាប់ផ្តើមសាកល្បងជាផ្នែកមួយរបស់ Subscriptions នៅក្នុងប្រទេសប៉ូឡូញក្នុងខែសីហា។ ហ្គេមចំនួន ៣ ផ្សេងទៀត គឺជាហ្គេមធម្មតាទូទៅដែលមានដូចជា៖ Shooting Hoops, Teeter Up និង Card Blast ។ ចំណែក Hextech Mayhem: A League of Legends Story ដែលនឹងមកដល់នៅលើ Nintendo Switch និង PC នៅចុងខែនេះ នឹងក្លាយជាហ្គេមបន្ទាប់របស់ Netflix Games ៕

អត្ថបទ៖ លីដា
ប្រភព៖ Engadget