ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    នាយកដ្ឋាននគរបាលចរាចរណ៍ ឃាត់រថយន្តដាក់តាំងភ្លើងខុសបច្ចេកទេស និងបិទស្ទីគ័រពាក្យមិនសមរម្យលើរថយន្ត អោយបកចេញនៅនឹងកន្លែង

    BY Khmernote Media November 11, 2021
    នាយកដ្ឋាននគរបាលចរាចរណ៍ ឃាត់រថយន្តដាក់តាំងភ្លើងខុសបច្ចេកទេស និងបិទស្ទីគ័រពាក្យមិនសមរម្យលើរថយន្ត អោយបកចេញនៅនឹងកន្លែង

    យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានឲ្យដឹងថា នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រុមល្បាតចល័តនាយកដ្ឋាននគរបាលចរាចរណ៍និងសណ្ដាប់ធ្នាប់សាធារណៈ ដែលប្រចាំការនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិសាស្ត្រ ខេត្តព្រះសីហនុ និងផ្លូវជាតិលេខ៤១ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ បានឃាត់រថយន្ត ដាក់តាំងភ្លើងខុសបច្ចេកទេស និងបានបិទស្ទីគ័រ មានពាក្យមិនសមរម្យលើរថយន្ត។

    សមត្ថកិច្ចបានណែនាំអោយដោះ និងបកចេញនៅនឹងកន្លែង ព្រមទាំងបានធ្វើកិច្ចសន្យាឈប់ប្រព្រឹត្តិ។ សូមអ្នកបើកបរគ្រប់រូបចូលរួមគោរពចច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ៕

    ប្រភព៖ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ

    Share This Post: