ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    Samsung បង្អួតស្មាតហ្វូនដំបូងបំផុត បំពាក់កាណុងកាមេរ៉ាខាងក្រោយដល់ទៅ៤គ្រាប់

    BY Khmernote Media October 12, 2018
    Samsung បង្អួតស្មាតហ្វូនដំបូងបំផុត បំពាក់កាណុងកាមេរ៉ាខាងក្រោយដល់ទៅ៤គ្រាប់

    កាលពីម្សិលមិញនេះ ក្រុមហ៊ុន Samsung បានធ្វើការដាក់បង្ហាញជាផ្លូវការនូវកំពូលស្មាតហ្វូនធន់កណ្តាលរបស់ខ្លួនចំនួន២ម៉ូដែលគឺ Galaxy A7 និង A9។ Galaxy A9 បានក្លាយខ្លួនជាស្មាតហ្វូនដំបូងបំផុតនៅលើពិភពលោក ដែលបំពាក់កាមេរ៉ាខាងក្រោយរហូតដល់ទៅ៤គ្រាប់ ហើយមានមុខងារផ្សេងៗគ្នាទាំងអស់។ តាមការបញ្ជាក់ពី Samsung បានឲ្យដឹងថា កាមេរ៉ាទី១ ទំហំ 8MP ប្រភេទ Ultra Wide ចាប់ប្លង់ទូលាយបានរហូតដល់ទៅ ១២០ ដឺក្រ, ទី២ ទំហំ 10MP ប្រភេទ Telephoto x2, ទី៣ ទំហំ 24MP ជាកាមេរ៉ាមេចាប់ប្លង់ធម្មតា និងទី៤ ទំហំ 5MP សម្រាប់ថតរូបព្រិលផ្ទៃខាងក្រោយ ចំណែកឯកាមេរ៉ាមុខទំហំ 24MP។

    Galaxy A9 មានអេក្រង់ខាងមុខលាតសុទ្ធទំហំ 6.3-inch Super AMOLED មានកំរិតភាពច្បាស់ 1,080 x 2,220 pixel និងមិនមានក្បាលឆកឡើយ ហើយស្មាតហ្វូននេះរត់ដោយ octa-core processor (4x 2.2GHz + 4x 1.8GHz) ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 8.0 Oreo មាន RAM ទំហំ 6GB/8GB និងមានកំលាំងថ្មទំហំ 3,800mAh។ Galaxy A9 នឹងដាក់លើនៅលើទីផ្សារអន្តរជាតិចាប់ពីខែក្រោយនេះទៅជាមួយជំរើស៣ពណ៌គឺ ខ្មៅ ខៀវ និងផ្កាឈូក៕

    អត្ថបទ៖ សេម
    ប្រភព៖ gsmarena

    Share This Post:
    MPO4D jitutoto mpo4d Mpoplay