អូស្រ្តាលីផ្ដល់វ៉ាក់សាំងកូវីដ-១៩ Pfizer ចំនួន ២,៣៥លានដូសមកកម្ពុជា ខណៈវ៉ាក់សាំងចំនួន ១លានដូសនឹងមកដល់នៅដំណាច់ឆ្នាំនេះ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងការបរទេស បានឲ្យដឹងថា លទ្ធផលនៃទស្សនកិច្ចផ្លូវការរបស់ លោកជំទាវ ម៉ារីស ផេន រដ្ឋមន្ត្រីការបរទេស និងជារដ្ឋមន្ត្រីកិច្ចការនារីអូស្ដ្រាលី នៅព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០៧-០៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ល្អ ដែលមានស្រាប់រវាងកម្ពុជា និងអូស្ត្រាលី។

នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ លោកជំទាវ ម៉ារីស ផេន បានអញ្ជើញចូលរួមជួបសម្ដែងការគួរសមចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយសម្តេចបានរំលឹកឡើងវិញជាមួយការកោតសរសើរចំពោះជំនួយរបស់អូស្ត្រាលីដល់កម្ពុជា នៅក្នុងវិស័យជាច្រើន រួមទាំងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណផងដែរ ចំពោះការប្តេជ្ញារបស់អូស្ត្រាលីក្នុងការផ្ដល់វ៉ាក់សាំងហ្វាយស៊ី (Pfizer) ចំនួន ២,៣៥លានដូស ដល់កម្ពុជា ហើយដែលវ៉ាក់សាំងចំនួន ១លានដូស នឹងមកដល់កម្ពុជានៅដំណាច់ឆ្នាំ២០២១ខាងមុខនេះ ៕









ប្រភព៖ Ministry of Foreign Affairs and International Cooperation – Cambodia