បច្ចេកវិទ្យា

OPPO មិនទាន់ប្រកាសតម្លៃ OPPO A95 ជាផ្លូវការផង! ពេលនេះបើកឲ្យ Blind Order បាត់ជាមួយនឹងតម្លៃខ្ទង់ $300

BY
Liny Chan
November 12, 2021

ទីបំផុតស្មាតហ្វូន OPPO A95 ពោរពេញដោយសមត្ថភាពខ្លាំង រួមជាមួយនឹងការរចនាបថឌីហ្សាញបែប OPPO Glow ដែលស្ថិតនៅក្នុងតម្លៃប្រហាក់ប្រហែល $300 ដែលអតិថិជនទន្ទឹងរង់ចាំបានមកដល់ហើយ។ ពេលនេះក្រុមហ៊ុនស្មាតហ្វូនឈានមុខ OPPO បានបើកទទួលកក់ទុកមុនដោយមិនទាន់ដឹងតម្លៃ ឬហៅថា Blind Order ចាប់ពីថ្ងៃទី12 ដល់ថ្ងៃទី 22 ខែវិច្ឆិកា ឆ្នាំ2021 ព្រមទាំងទទួលបានកាដូជាច្រើនរួមមាន៖ Speaker + កាស , កាតាបស្ពាយក្រោយ, ប័ណ្ណធានាអេក្រង់ និងស៊ីម Silver ភ្ជាប់គម្រោង Smart ធំហ្មង៎ 12 សប្តាហ៍។

ក្រៅពីហេតុផលកក់ទុកមុនដោយមិនដឹងតម្លៃ ឬ Blind Order ដើម្បីទទួលបានកាដូជាច្រើនពី OPPO តើនៅមានហេតុអ្វីទៀតដែលអ្នកគួរពិចារណាលើ OPPO A95 យកមកប្រើប្រាស់សម្រាប់ប្រចាំថ្ងៃ?

• OPPO A95 បំពាក់ដោយ RAM 13GB ឬហៅថា RAM Expansion
ឆ្ងល់ទេ? ហេតុអ្វី OPPO A95 បង្កប់ RAM ធំរហូតដល់ 13GB? ដោយ OPPO A95 បំពាក់នូវ RAM 8GB ហើយក៏មានបន្ថែម RAM Expansion 5GB ដែលអាចបន្ថែមបានដោយខ្លួនឯងដោយមិនចាំបាច់ចំណាយប្រាក់ឡើយ។ ហើយមុខងារ RAM Expansion ជាមុខងារជំនួយបន្ថែមដល់សមត្ថភាពដំណើរការរបស់ទូរស័ព្ទនៅពេលទំហំ RAM ជាក់ស្តែងមិនអាចបំពេញការងារគ្រប់គ្រាន់ ហើយបច្ចេកវិទ្យានេះនឹងប្រើប្រាស់ទំហំផ្ទុកទិន្នន័យក្នុងទូរស័ព្ទ (ROM) មកប្រើបណ្តោះអាសន្ន ដើម្បីឲ្យទូរស័ព្ទអាចដំណើរការកម្មវិធីបានច្រើនក្នុងពេលតែមួយបានរលូនប្រកបដោយប្រសិទ្ធិភាពខ្ពស់ ពិសេសដើម្បីបំពេញតម្រូវការអ្នកចូលចិត្តលេងហ្គេម និងផ្គាប់ចិត្តដល់អ្នកប្រើប្រាស់កម្មវិធីច្រើនក្នុងពេលតែមួយ។
• OPPO A95 បំពាក់ដោយកម្លាំងសាកថ្ម 33W និងថាមពលថ្ម 5000mAh
សម្រាប់អ្នកប្រើស្មាតហ្វូនជាច្រើនបានលើកឡើងស្រដៀងៗគ្នាថា រាល់ពេលទិញទូរស័ព្ទចំណុចដែលផ្តោតសំខាន់ជាងគេលើកម្លាំងសាកថ្ម និងថាមពលថ្ម ដើម្បីជាការបំពេញតម្រូវការប្រចាំថ្ងៃ។ ហេតុនេះហើយទើប OPPO បំពេញតាមតម្រូវចិត្តអតិថិជនដោយមិនចាំបាច់យួរ Power Bank តាមខ្លួន មិនចាំបាច់បារម្ភទូរស័ព្ទឡើងកម្តៅ និងមិនបាច់បារម្ភពីការបញ្ចូលថ្មឡើយ។ ដោយ OPPO បានបំពាក់កម្លាំងសាកថ្ម 33W ជាមួយនឹងថាមពលថ្ម 5000mAh លើស្មាតហ្វូន OPPO A95 ស៊េរីថ្មីរបស់ខ្លួន គ្រាន់តែសាកថ្មត្រឹម 5 នាទីអាចនិយាយទូរស័ព្ទបាន 5 ម៉ោង ឬសាកថ្មត្រឹម 5 នាទីអាចមើលវីដេអូបាន 1.81 ម៉ោងឯណ្ណោះ។ លើសពីនេះវាក៏បានបំពាក់នូវបច្ចេកវិទ្យាការពារសុខភាពថ្មទូរស័ព្ទ និងការពារការឡើងកម្តៅទូរស័ព្ទលោកអ្នកផងដែរ។
• OPPO A95 រចនាប័ទ្មបែប OPPO Glow ដ៏ប្លែក និងទាក់ទាញ
ក្រៅពីបច្ចេកវិទ្យាទំនើបៗ OPPO ក៏មិនភ្លេចនាំអ្វីដែលលេចធ្លោ និងបង្កើនភាពទាក់ទាញសម្រាប់អតិថិជនគ្រប់ស្រទាប់វ័យដែរ ជាមួយផ្នែករចនាប័ទ្មរូបរាងឌីហ្សាញ និងរសនិយមដ៏ទាន់សម័យនៅលើស្មាតហ្វូនជំនាន់ថ្មី OPPO A95 ដែលក្នុងនោះវាជាស្មាតហ្វូនត្រកូល A ដំបូងស្ថិតក្នុងកម្រិតថវិកាខ្ទង់ 300$ រំលេចដោយការរចនាបែប OPPO Glow ធ្វើឲ្យទូរស័ព្ទមើលទៅគ្រើម ប៉ុន្តែរលោងនៅពេលចាប់កាន់ក្នុងដៃ ជាមួយនឹងកម្រាស់ 7.95mm និងទម្ងន់ 175g ស្តើងជាងគេនិងស្រាលជាងគេ ពិសេសគឺមិនជាប់ស្នាមក្រយៅដៃ 100% ហើយការរចនាបែបនេះភាគច្រើនឃើញមានតែនៅលើទូរស័ព្ទដែលតម្លៃថ្លៃៗប៉ុណ្ណោះ។
• OPPO A95 បំពាក់ដោយអេក្រង់ទម្លុះ AMOLED ការពារភ្នែក
អ្វីដែលកាន់តែពិសេស OPPO A95 បានបំពាក់មកជាមួយអេក្រង់ទម្លុះ AMOLED ដែលជាការវិវិត្តន៍ចុងក្រោយលើបច្ចេកវិទ្យាអេក្រង់ ហើយភាគច្រើនស្មាតហ្វូនបំពាក់ដោយអេក្រង់ប្រភេទនេះគឺមានតម្លៃថ្លៃៗខ្ពស់ៗតែខុសប្លែកអី OPPO A95 មានតម្លៃខ្ទង់ $300 ក៏បានបំពាក់មកជាមួយបច្ចេកវិទ្យាទាន់សម័យនេះដែរ ដែលវាអាចបង្ហាញពីភាពទាក់ទាញលើកាមេរ៉ាស្កេនមុខដោះសោរ ព្រមទាំងបង្ហាញរូបភាពបានកាន់តែស្រឡះត្រជាក់ភ្នែកប្រសើរជាងអេក្រង់តំណក់ទឹកទៅទៀត។
• OPPO A95 បំពាក់ជាមួយបន្ទះឈីប Qualcomm Snapdragon 662
លើសពីនេះ OPPO A95 ក៏មិនភ្លេចបំពាក់មកជាមួយបន្ទះឈីប Qualcomm Snapdragon 662 ដែលដំណើរការឲ្យម៉ាស៊ីនទូរស័ព្ទលោកអ្នកកាន់តែមានភាពរលូន ដោយគ្មានភាពរអាក់រអួលឡើយ។

ទាំងអស់នេះគឺជាលក្ខណៈពិសេសៗរបស់ស្មាតហ្វូនជំនាន់ថ្មី OPPO A95 ដែលបងប្អូនអតិថិជនអាចពិចារណាចំណាយប្រាក់ដូរទូរស័ព្ទឡើងស៊េរី ដែលស្មាតហ្វូននេះមានតម្លៃប្រហាក់ប្រហែលខ្ទង់ $300 ប៉ុណ្ណោះ ប៉ុន្តែអាចនិយាយបានថា ចំពោះតម្លៃប៉ុណ្ណឹងអមជាមួយលក្ខណៈពិសេសៗ សមត្ថភាពខ្លាំងៗធានាថាមិនខកចិត្ត ឬស្តាយក្រោយឡើយ។ ដូចនេះនៅចាំអីទៀត…? លោកអ្នកគ្រាន់តែអញ្ជើញទៅតាមបណ្តាហាងលក់ទូរស័ព្ទ ដែលមានផ្លាក OPPO ទូទាំងប្រទេស រួចធ្វើការកក់ទុកមុន ឬ Blind Order ពីម្ចាស់ហាងដើម្បីទទួលបានកាដូរួមមាន Speaker + កាស , កាតាបស្ពាយក្រោយ, ប័ណ្ណធានាអេក្រង់ និងស៊ីម Silver ភ្ជាប់គម្រោង Smart ធំហ្មង៎ 12 សប្តាហ៍។ ឃើញទេ…? ងាយៗស្រួលៗបានទូរស័ព្ទ OPPO A95 ស៊េរីថ្មីមកប្រើមុនគេបង្អួតគេឯងហ្មង៎៕

Share This Post: