សូមប្រយ័ត្ន! ចាប់ពីថ្ងៃទី១៧ ទៅ កម្ពុជាយើងអាចមានភ្លៀងបន្តបន្ទាប់ និងលាយឡំដោយផ្គរ រន្ទះ
រាជធានីភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា ក្នុងសប្តាហ៍ចាប់ពីថ្ងៃទី១៧-២៣ ខែវិច្ឆិកា ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជាបន្តទទួលរងនូវឥទ្ធិពល៖

-ជ្រលងសម្ពាធទាបមកពីសមុទ្រចិនខាងត្បូងរុញចូលមកលើតំបន់វាលទំនាបភាគខាងក្រោមប្រទេស។
-ទ្រនុងសម្ពាធខ្ពស់ពីភាគខាងជើង(ចិន) បន្តធ្លាក់ចុះគ្របដណ្ដប់លើភាគខាងលើ, តំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសានប្រទេស។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖
១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល៖
-សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C
-សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C !
-អាចនឹងមានភ្លៀងក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ។ ក្នុងនោះក៏មានបណ្តាផ្នែកខ្លះនៃរាជធានី-ខេត្ត នៅភាគខាងក្រោម និងខេត្តដែលមានព្រំប្រទល់ជាប់វៀតណាម អាចនឹងមានភ្លៀងធ្លាក់ច្រើន។
២៖ បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖
-សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
-សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C
-អាចនឹងមានភ្លៀងធ្លាក់តិចតួច ។
៣៖ តំបន់មាត់សមុទ្រ៖
-សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C
-សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C
-អាចនឹងមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ៕

ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology