ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្ត្រីជំនាញ រកឃើញអាល់កុលក្លែងក្លាយប្រមាណជាង ៣៥០ លីត្រ និងទំនិញហូបចុកខូចគុណភាពចំនួន ៣៩៣ គីឡូក្រាម ត្រូវបានដកហូតនៅតាមបណ្ដាផ្សាររាជធានី-ខេត្ត

    BY Khmernote Media November 16, 2021
    មន្ត្រីជំនាញ រកឃើញអាល់កុលក្លែងក្លាយប្រមាណជាង ៣៥០ លីត្រ និងទំនិញហូបចុកខូចគុណភាពចំនួន ៣៩៣ គីឡូក្រាម ត្រូវបានដកហូតនៅតាមបណ្ដាផ្សាររាជធានី-ខេត្ត

    យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា ក្នុងគោលដៅធានាសុខុមាលភាពជូនប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងសុវត្ថិភាពម្ហូបអាហារ និងបង្រ្កាបការក្លែងបន្លំនៃផលិតផលប្រើប្រាស់នានា នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ មន្ត្រីជំនាញ ក.ប.ប. ប្រចាំខេត្តពោធិ៍សាត់ ខេត្តបន្ទាយមានជ័យ ខេត្តកំពត ខេត្តបាត់ដំបង ខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បានបន្តប្រតិបត្តិការចុះឃ្លាំពិនិត្យទីផ្សារ និងផ្ទះលក់ទំនិញនានា។

    យោងតាមលទ្ធផលត្រួតពិនិត្យជាក់ស្តែង មន្ត្រីជំនាញបានរកឃើញ និងដកហូត អាល់កុលក្លែងក្លាយ (មេតាណុល) ចំនួន ៣៥៨ លីត្រ ពីផ្សារសហគមន៍ ស្ថិតក្នុងក្រុងប៉ោយប៉ែត រួមទាំងទំនិញចម្រុះខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់សរុបចំនួន ៣៩៣ គីឡូក្រាម ពីក្រុងកំពត បាត់ដំបង ព្រះសីហនុ និងរាជធានីភ្នំពេញយកមករក្សាទុកនៅស្នាក់ការសាខា ដើម្បីចាត់វិធានការតាមនីតិវិធីនាពេលក្រោយ ៕

    ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF

    Share This Post: