ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    Samsung ធ្វើអោយពិភពលោកភ្ញាក់ផ្អើល ក្រោយបង្ហាញវត្តមានស្មាតហ្វូនកាមេរ៉ាក្រោយ 4គ្រាប់ដំបូងគេបង្អស់

    BY Khmernote Media October 13, 2018
    Samsung ធ្វើអោយពិភពលោកភ្ញាក់ផ្អើល ក្រោយបង្ហាញវត្តមានស្មាតហ្វូនកាមេរ៉ាក្រោយ 4គ្រាប់ដំបូងគេបង្អស់

    កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ កន្លងទៅនេះ ក្រុមហ៊ុន Samsung បានបង្ហាញវត្តមានស្មាតហ្វូនម៉ូដែលថ្មីរបស់ខ្លួនចំនួន២ម៉ូដែល គឺ Galaxy A7 និង Galaxy A9 ដែលប្រព្រឹត្តិទៅនៅប្រទេសម៉ាឡេស៊ី។ នៅក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ អ្នកសារព័ត៌មានជាច្រើនត្រូវបានអញ្ជើញមកពីប្រទេសផ្សេងៗគ្នាក្នុងតំបន់អាស៊ីអាគ្នេយ៍ ដើម្បីចូលរួមការបង្ហាញជាផ្លូវការមួយនេះ ហើយក្នុងនោះសម្រាប់ស្ថាប័នសារព័ត៌មាននៅកម្ពុជា ក៏មានវត្តមានផងដែរ គឺ Khmer Note, Electronic World និងស្ថាប័ន FreshNews។

    សម្រាប់ត្រកូល A 2018 នេះ Samsung បានបំពាក់កាមេរ៉ាផ្សេងៗគ្នា ដោយ Galaxy A7 បានបំពាក់កាមេរ៉ាខាងក្រោយចំនួន 3គ្រាប់ ចំណែកឯ Galaxy A9 មានបំពាក់កាមេរ៉ាដល់ទៅ 4គ្រាប់នៅខាងក្រោយខ្នងរបស់វា ដែលនេះពិតជាធ្វើអោយពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះស្មាតហ្វូនដែលមានកាមេរ៉ាក្រោយដល់ទៅ 4គ្រាប់ដំបូងគេបង្អស់លើលោក។

    តាមការបញ្ជាក់ពី Samsung បានឲ្យដឹងថា កាមេរ៉ាទី១ ទំហំ 8MP ប្រភេទ Ultra Wide ចាប់ប្លង់ទូលាយបានរហូតដល់ទៅ ១២០ ដឺក្រ, ទី២ ទំហំ 10MP ប្រភេទ Telephoto x2, ទី៣ ទំហំ 24MP ជាកាមេរ៉ាមេចាប់ប្លង់ធម្មតា និងទី៤ ទំហំ 5MP សម្រាប់ថតរូបព្រិលផ្ទៃខាងក្រោយ ចំណែកឯកាមេរ៉ាមុខទំហំ 24MP។

    Galaxy A9 មានអេក្រង់ខាងមុខលាតសុទ្ធទំហំ 6.3-inch Super AMOLED មានកំរិតភាពច្បាស់ 1,080 x 2,220 pixel និងមិនមានក្បាលឆកឡើយ ហើយស្មាតហ្វូននេះរត់ដោយ octa-core processor (4x 2.2GHz + 4x 1.8GHz) ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 8.0 Oreo មាន RAM ទំហំ 6GB/8GB និងមានកំលាំងថ្មទំហំ 3,800mAh។ Galaxy A9 នឹងដាក់លើនៅលើទីផ្សារអន្តរជាតិចាប់ពីខែក្រោយនេះទៅជាមួយជំរើស៣ពណ៌គឺ ខ្មៅ ខៀវ និងផ្កាឈូក៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay