បច្ចេកវិទ្យា

ឱកាសបុណ្យអុំទូក! ត្រៀមកាដូសម្រាប់ខ្លួនឯងហើយនៅ? បើនៅអាចកក់ OPPO A95 ជាកាដូសម្រាប់លើកទឹកចិត្តខ្លួនឯងបានជាមួយតម្លៃខ្ទង់ត្រឹមតែប្រមាណ $300 តែប៉ុណ្ណោះ

BY
Liny Chan
November 17, 2021

សល់តែប៉ុន្មានថ្ងៃទៀត ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នឹងឈានចូលមកដល់ហើយ… តើអ្នកទាំងអស់គ្នាត្រៀមគម្រោងដំណើរកម្សាន្ត ឬជួបជុំក្រុមគ្រួសារហើយនៅ? ហើយឆ្នាំនេះមានត្រៀមទិញកាដូសម្រាប់គ្រួសារ មិត្តភក្តិ ដៃគូ ឬ ខ្លួនឯងដែរទេ?

ក្នុងឱកាសនេះក្រុមហ៊ុនស្មាតហ្វូនឈានមុខ OPPO ប្រចាំប្រទេសកម្ពុជា បានណែនាំលោកអ្នកជ្រើសរើសកាដូដ៏ថ្មីស្រឡាង សម្រាប់អ្នកទាំងអស់គ្នាគួរកក់ទុកមុនទុកជាកាដូជូនខ្លួនឯង ដែលកាដូនោះពិតជាសំខាន់ក្នុងការប្រើប្រាស់លើការងារប្រចាំថ្ងៃ ហើយវាជាកូនពៅនៅក្នុងឆ្នាំ 2021 គឺ OPPO A95 បំពាក់ដោយលក្ខណៈសម្បត្តិខ្លាំងអស្ចារ្យជាមួយនឹងតម្លៃខ្លួនប្រហាក់ប្រហែលខ្ទង់ $300 ល្អជាងគេបើធៀបក្នុងចំណោមស្មាតហ្វូនដែលមានតម្លៃប្រហែលៗគ្នា។ ចំពោះស្មាតហ្វូន OPPO A95 ស៊េរីថ្មីនេះគឺគ្រោងនឹងចេញលក់ក្នុងពេលឆាប់ៗនេះនៅក្នុងទីផ្សារប្រទេសកម្ពុជាហើយ។ ដូច្នេះនៅចាំអីទៀត? ធ្វើការកក់ទុកមុន ឬ Blind Order ក្នុងអំឡុងពិធីបុណ្យអុំទូកម្នាក់មួយៗឲ្យហើយទៅ កុំឲ្យឱកាសដ៏ពិសេសនេះរំលងទៅឲ្យសោះ!

មូលហេតុ និងហេតុផលជាច្រើនដែលជម្រុញឲ្យអតិថិជនគួរកក់ OPPO A95 ទាំងមិនដឹងតម្លៃ ឬ Blind Order បែបនេះ?
ជាការពិតណាស់ ក្រោយពីលាតត្រលាងនូវសមត្ថភាពរបស់ OPPO A95 រួចមក ក្រុមហ៊ុន OPPO ប្រកាសបើកឲ្យអតិថិជនគ្រប់មជ្ឈដ្ឋានក្នុងប្រទេសកម្ពុជា ធ្វើការកក់ទុកមុនស្របពេលក្រុមហ៊ុនមិនទាន់ដឹងតម្លៃ ឬ Blind Order ដែលអ្នកទាំងអស់គ្នាអាចធ្វើការកក់ទុកមុនចាប់ពីថ្ងៃនេះដល់ថ្ងៃទី 22 ខែវិច្ឆិកា ឆ្នាំ2021 នៅតាមបណ្តាហាងលក់ទូរស័ព្ទ ដែលមានផ្លាក OPPO ទូទាំងប្រទេស ដើម្បីទទួលបានកាដូជាច្រើនសរុបជាទឹកប្រាក់ $232 រួមមាន៖ Speaker + កាស (តម្លៃ $19) , កាតាបស្ពាយដ៏ស្រស់ស្អាត (តម្លៃ $25) , ប័ណ្ណធានាអេក្រង់រយៈពេល 6 ខែ (តម្លៃ $59) និងស៊ីម Silver ភ្ជាប់គម្រោង Smart ធំហ្មង៎ 12 សប្តាហ៍ (តម្លៃ $129)។
តើហេតុផលអ្វីខ្លះដែលយើងគួរជ្រើសយកស្មាតហ្វូនថ្មីស្រឡាង OPPO A95?

• OPPO A95 មានមុខងារពិសេសអាចបន្ថែម RAM រហូតដល់ទៅ 5GB ដែលធ្វើឲ្យ RAM សរុបមានចំនួន 13GB ដែលមុខងារនេះហៅថា RAM Expansion ជាមុខងារជំនួយដល់សមត្ថភាពទូរស័ព្ទឲ្យដំណើរការកម្មវិធិបានច្រើនក្នុងពេលតែមួយបានយ៉ាងរលូន ព្រមទាំងអាចបន្ថែម RAM ដោយខ្លួនឯងដោយចាំបាច់ចំណាយប្រាក់ឡើយ។
• OPPO A95 បំពាក់ដោយកម្លាំងសាកថ្ម 33W និងថាមពលថ្ម 5000mAh ដោយមិនចាំបាច់បារម្ភរឿងទូរស័ព្ទឆាប់អស់ថ្ម ទូរស័ព្ទឡើងកម្តៅឡើយជាមួយ OPPO A95 ស៊េរីថ្មី ដោយគ្រាន់តែសាកថ្មត្រឹម 5 នាទីអាចនិយាយទូរស័ព្ទបាន 5 ម៉ោង ឬសាកថ្មត្រឹម 5 នាទីអាចមើលវីដេអូបាន 1.81 ម៉ោងឯណ្ណោះ។ លើសពីនេះវាក៏បានបំពាក់នូវបច្ចេកវិទ្យាការពារសុខភាពថ្មទូរស័ព្ទ និងការពារការឡើងកម្តៅទូរស័ព្ទលោកអ្នកផងដែរ។
• OPPO A95 រចនាប័ទ្មបែប OPPO Glow ដ៏ប្លែកស៊ីវិល័យ ជាមួយបច្ចេកវិទ្យាទំនើបៗបែប OPPO Glow ធ្វើឲ្យទូរស័ព្ទមើលទៅគ្រើម ប៉ុន្តែរលោងនៅពេលចាប់កាន់ក្នុងដៃ ជាមួយនឹងកម្រាស់ 7.95mm និងទម្ងន់ 175g ស្តើងជាងគេនិងស្រាលជាងគេ ពិសេសគឺមិនជាប់ស្នាមក្រយៅដៃ 100% ដែលការឌីហ្សាញរចនាប័ទ្មបែបនេះគឺអាចតម្រូវចិត្តអតិថិជនគ្រប់ស្រទាប់វ័យបង្កើននូវភាពលេចធ្លោ និងទាក់ទាញភ្នែក។
• OPPO A95 បំពាក់ដោយអេក្រង់ទម្លុះ AMOLED ការពារភ្នែក ជាមួយកម្រិតបង្ហាញរូបភាពភ្លឺច្បាស់ត្រជាក់ភ្នែកជាងអេក្រង់ឆក និងអេក្រង់តំណក់ទឹក។ ពិសេសអេក្រង់ប្រភេទនេះជាតម្រូវការ និងទាក់ទាញចិត្តអតិថិជនយ៉ាងខ្លាំង ព្រមទាំងងាយស្រួលក្នុងការស្កេនមុខដោះសោរបានយ៉ាងលឿនថែមទៀតផង។
• OPPO A95 បំពាក់ជាមួយបន្ទះឈីប Qualcomm Snapdragon 662 វាដំណើរឲ្យម៉ាស៊ីនទូរស័ព្ទដើរកាន់តែរលូនដោយគ្មានការរអាក់រអួល។

អូ.. ហូ… ល្អទាំងព្រមទាំងហ្មង៎! គ្រាន់តែធ្វើការកក់ទុកមុន ឬ Blind Order OPPO A95 តម្លៃប្រមាណខ្ទង់ $300 នឹងទទួលបានកាដូជាច្រើន ព្រមទាំងបាន OPPO A95 មកកាន់ប្រើមុនគេទៀត។ តោះ… តោះ… ក្នុងអំឡុងព្រះរាជពិធីបុណ្យអុំទូក កក់ OPPO A95 ជាកាដូឲ្យលឿនៗទៅ កុំឲ្យឱកាសដ៏ល្អនេះរំលង ហើយសម្រាប់ព័ត៌មានលម្អិតៗពីស្មាតហ្វូនស៊េរីនេះ ឬអំពីព័ត៌មានកក់ទុកមុន លោកអ្នកអាចចូលទៅកាន់ផេគហ្វ៊េសប៊ុកផ្លូវការរបស់ក្រុមហ៊ុន OPPO៕

Share This Post: