ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងអប់រំ ចេញសេចក្ដីណែនាំពីវិធានការសុខភាព និងសុវត្ថិភាពសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ​ នៅថ្ងៃទី២៧ ខែធ្នូខាងមុខនេះ

    BY Khmernote Media November 17, 2021
    ក្រសួងអប់រំ ចេញសេចក្ដីណែនាំពីវិធានការសុខភាព និងសុវត្ថិភាពសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ​  នៅថ្ងៃទី២៧ ខែធ្នូខាងមុខនេះ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ បានចេញសេចក្ដីណែនាំប្រតិបត្តិស្ដីពី វិធានការសុខភាព និងសុវត្ថិភាពសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា ក្នុងគោលបំណងលើកម្ពស់ការថែទាំសុខភាព និងសុវត្ថិភាពសម្រាប់គណៈមេប្រយោគ គណៈកម្មការនានា និងបេក្ខជន អំឡុងពេលនៃដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។

    ក្រសួងអប់រំ​ យុវជន និងកីឡា សូមធ្វើការណែនាំដល់អង្គភាពក្រោមឱវាទទីស្ដីការក្រសួង មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ គ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូ គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ដែលត្រូវបានកំណត់ និងជ្រើសរើសយកធ្វើជាមណ្ឌលប្រឡងជាគណៈមេប្រយោគ និងជាប្រធានមណ្ឌលប្រឡង ត្រូវអនុវត្តតាមគោលការណ៍ណែនាំប្រតិបត្តិដូចខាងក្រោម៖

    Share This Post: