បច្ចេកវិទ្យា

ស្មាតហ្វូនស៊េរីថ្មី មានម៉េមូរីធំ បំពាក់កាមេរ៉ាទំហំ 50MP ដាក់លក់នៅលើទីផ្សារក្នុងប្រទេសកម្ពុជាហើយ តម្លៃត្រឹមតែ 179 ដុល្លារអាមេរិកប៉ុណ្ណោះ!

BY
Liny Chan
November 17, 2021

ក្រុមហ៊ុន realme ទើបតែប្រកាសចេញនូវវត្តមានស្មាតហ្វូជំនាន់ថ្មីបំផុតរបស់ខ្លួននោះ គឺម៉ូឌែល C Series។ ស្មាតហ្វូន C25Y គឺជាស្មាតហ្វូនដំបូង និងមានតម្លៃថោកបំផុត ដែលថែមទាំងមានការបំពាក់ជាមួយនឹងកាមេរ៉ាដល់ទៅ 50MP និងមានម៉េមូរីទំហំ 128GB ថែមទៀត។

ស្មាតហ្វូនស៊េរីថ្មី realme C25Y លក់បានច្រើនជាង 200 គ្រឿងរួចមកហើយ នៅថ្ងៃទី 11 ខែវិច្ឆិកាកន្លងទៅនេះ តាមរយៈក្រុមហ៊ុនដៃគូសហការ eCom នោះគឺ Smile Shop។ តួរលេខនេះ គឺពិតជាបង្ហាញអំពីការពេញនិយមទៅលើស្មាតហ្វូន realme C25Y សម្រាប់អ្នកប្រើប្រាស់នៅលើ eCom។ សូមជំរាបថា នេះមិនមែនជាលើកទីមួយនោះទេ ដែលក្រុមហ៊ុន realme បានផ្តល់នូវប្រូម៉ូសិនដ៏អស្ចារ្យនៅលើវេទិកា eCom platforms នៅក្នុងប្រទេសកម្ពុជា។

ក្រុមហ៊ុន realme បានប្រកាសថា នឹងផ្តល់នូវយុទ្ធសាស្រ្តក្នុងការបង្កើននូវអ្នកប្រើប្រាស់ជាយុវវ័យ និងតម្លៃយ៉ាងល្អបន្ថែមទៀត តាមរយៈដៃគូសហការនេះ។

ស្មាតហ្វូន C25Y បានបំបែកនូវកំណត់ត្រាថ្មីនៅលើកម្មវិធី Smile Shop ចាប់តាំងពីអ្នកលេងហ្គេម និងប្រព័ន្ធផ្សព្វផ្សាយសារព័ត៌មានដែលពង្រឹងនូវសមត្ថភាពដ៏ខ្លាំងក្លានៅក្នុងការលេងហ្គេម។

ស្មាតហ្វូន realme C25Y ថ្មីនេះ ប្រើប្រាស់នូវបន្ទះឈីបហ្គេម (Gaming chipset) Unisoc T618 ដែលពង្រឹងទៅលើល្បឿន CPU កាន់តែប្រសើរជាងមុនបើធៀបជាមួយនឹងបន្ទះឈីប Helio P35
ដែលពេញនិយមប្រើប្រាស់នៅលើស្មាតហ្វូនតម្លៃ 200 ដុល្លារអាមេរិក។

ស្មាតហ្វូននេះ មាន 2 ពណ៌នោះគឺពណ៌ប្រផេះ (Metal Grey) និងពណ៌ខៀវ (Glacier Blue)។

នៅពេលនេះ ស្មាតហ្វូននេះ គឺមានការពេញនិយមខ្លាំងបំផុតនៅលើ eCom Platform ស្មាតហ្វូនលក់ទូរស័ព្ទទូទាំងប្រទេស និងដៃគូសហការជាច្រើនទៀតដូចជាក្រុមហ៊ុន Bluetronics និងក្រុមហ៊ុន Smart ។

សម្រាប់ព័ត៌មានបន្ថែម សូំចូលទៅកាន់ Home Page របស់ក្រុមហ៊ុន realme តាមរយៈតំណរ៖ https://www.realme.com/kh/realme-c25-y

Share This Post: